គណៈកម្មាធិការសវនកម្ម គឺជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលជួយក្រុមប្រឹក្សាភិបាលក្នុងការបំពេញនូវការទទួលខុសត្រូវទាក់ទងទៅនឹងការត្រួតពិនិត្យផ្ទៃក្នុង ការត្រួតពិនិត្យការងារ ការប្រតិបត្តិតាមតម្រូវការច្បាប់ និងបទបញ្ញត្តិនានា។ គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖
ធានាឱ្យបាននូវសុក្រឹត្យភាពនៃបញ្ជីហិរញ្ញវត្ថុ។
ធានាឱ្យបាននូវប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង។
ពិនិត្យឡើងវិញលើការបំពេញកាតព្វកិច្ចរបស់សវនករផ្ទៃក្នុង និងនាយកសវនកម្មផ្ទៃក្នុង។
ត្រួតពិនិត្យឡើងវិញលើទំហំនៃកាតព្វកិច្ច និងការបំពេញតួនាទីរបស់សវនករឯករាជ្យ។
ត្រួតពិនិត្យឡើងវិញលើប្រសិទ្ធិភាពនៃប្រព័ន្ធគ្រប់គ្រងដោយអនុលោមទៅតាមច្បាប់ និងបទបញ្ញត្តិផ្សេងៗ។
ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
ប្រជុំយ៉ាងតិចណាស់រៀងរាល់មួយត្រីមាសម្តង។
គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ គណនេយ្យច្បាប់ និង/ឬ ធនាគារ។ បច្ចុប្បន្ននេះ គណៈកម្មាធិការសវនកម្ម មានសមាសភាពដូចខាងក្រោម៖
ល.រ |
ឈ្មោះ |
មុខតំណែង |
តួនាទីក្នុងគណៈកម្មាធិការ |
១ |
Chitral Nalin Wijesinha |
អភិបាលឯករាជ្យ |
ប្រធាន |
២ |
Brindley Chrishantha Gajanayake de Zylva |
ប្រធានក្រុមប្រឹក្សាភិបាល |
សមាជិក |
៣ |
Indrajith Wijesiriwardana |
អភិបាលឯករាជ្យ |
សមាជិក |
គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម គឺជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលតាមដានការអនុវត្តគោលនយោបាយគ្រប់គ្រងហានិភ័យ និងការងារប្រតិបត្តិតាម ដែលបានកំណត់ដោយក្រុមប្រឹក្សាភិបាល។ គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖
• ធានាឱ្យបាននូវប្រព័ន្ធគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធិភាព សម្រាប់ដំណើរការអាជីវកម្ម។
• ធានាឱ្យមាននូវគោលនយោបាយដែលសមស្រប។
• ប្រជុំយ៉ាងហោចណាស់រៀងរាល់មួយត្រីមាសម្តង។
• ធ្វើរបាយការណ៍ទៅកាន់ក្រុមប្រឹក្សាភិបាល។
គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហានិភ័យ។ បច្ចុប្បន្ន គណៈកម្មាធិការគ្រប់គ្រងហានិភ័យសហគ្រាស និងប្រតិបត្តិតាម មានសមាសភាពដូចខាងក្រោម៖
ល.រ |
ឈ្មោះ |
មុខតំណែង |
តួនាទីក្នុងគណៈកម្មាធិការ |
១ |
Chitral Nalin Wijesinha |
អភិបាលឯករាជ្យ |
ប្រធាន |
២ |
Brindley Chrishantha Gajanayake de Zylva |
ប្រធានក្រុមប្រឹក្សាភិបាល |
សមាជិក |
៣ |
Francisco Kankanamalage Conrad Prasad Nirosh Dias |
អភិបាល |
សមាជិក |
គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ ជាគណៈកម្មាធិការកម្រិតក្រុមប្រឹក្សាភិបាល ដែលត្រួតពិនិត្យលើរចនាសម្ព័ន្ធស្ថាប័នប្រកបដោយប្រសិទ្ធភាពសម្រាប់ដំណើរការប្រតិបត្តិការ ហើយមានធនធានមនុស្សដែលមានលក្ខណៈប្រកួតប្រជែង មានគោលនយោបាយទូទាត់សំណង និងពិនិត្យមើលលើការអនុវត្ត។
គណៈកម្មាធិការនេះ មានទំនួលខុសត្រូវចំបងរួមមាន៖
• វិភាគរាល់ទិដ្ឋភាពនៃគោលការណ៍គ្រប់គ្រងធនធានមនុស្ស រួមទាំងបញ្ហាផ្តល់លាភការ។
• ធានានូវប្រសិទ្ធិភាព និងភាពពេញលេញ នៃការអនុវត្តគោលការណ៍គ្រប់គ្រងធនធានមនុស្ស។
• ដាក់សំណើសុំការទូទាត់សម្រាប់អភិបាលចំពោះម្ចាស់ភាគហ៊ុន និងធានាចំណាត់ការដែលយុត្តិធម៌ ចំពោះរាល់និយោជិក។
• ធានាការអនុលោមតាមយ៉ាងពេញលេញ នូវគោលការណ៍គ្រប់គ្រងធនធានមនុស្សជាមួយច្បាប់ និងបទបញ្ញត្តិនៃព្រះរាជាណាចក្រកម្ពុជា។
• ប្រជុំយ៉ាងតិចរៀងរាល់មួយត្រីមាសម្តង។
• រាយការណ៍ជូនក្រុមប្រឹក្សាភិបាល។
គណៈកម្មាធិការតែងតាំងនិងផ្តល់តម្លៃការ ដឹកនាំដោយអភិបាលឯករាជ្យ ដែលមានជំនាញផ្នែកគ្រប់គ្រងធនធានមនុស្ស ច្បាប់ និងធនាគារ។ បច្ចុប្បន្ន គណៈកម្មាធិការតែងតាំង និងផ្តល់តម្លៃការ មានសមាសភាពដូចខាងក្រោម៖
ល.រ |
ឈ្មោះ |
មុខតំណែង |
តួនាទីក្នុងគណៈកម្មាធិការ |
១ |
Indrajith Wijesiriwardana |
អភិបាលឯករាជ្យ |
ប្រធាន |
២ |
Francisco Kankanamalage Conrad Prasad Nirosh Dias |
អភិបាល |
សមាជិក |
៣ |
Dulip Rasika Samaraweera |
អភិបាល |
សមាជិក |
គណៈកម្មាធិការ IT Steering ជាគណៈកម្មាធិការរបស់ក្រុមប្រឹក្សាភិបាលដែលទទួលបន្ទុកពិនិត្យលើការអភិវឌ្ឍ និងបញ្ហានានាដែលទាក់ទងទៅនឹងបច្ចេកវិជ្ជាព័ត៌មាន។ គណៈកម្មការនេះត្រូវមានតួនាទីចំបងដូចខាងក្រោម៖
• ធានាថាការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន ធ្វើឡើងដោយមានតុល្យភាពរវាងហានិភ័យ និងអត្ថប្រយោជន៍ទទួលបាន ហើយថវិកាមានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
• ផ្តល់អនុសាសន៍ជាអាទិភាព ទៅលើគំនិតផ្តួចផ្តើមបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់អិលអូអិលស៊ី។
• ធានាថាផែនការយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន ដើរស្របគ្នាទៅនឹងផែនការអាជីវកម្ម។
• ត្រួតពិនិត្យ និងតាមដានការអនុវត្តយុទ្ធសាស្រ្តបច្ចេកវិទ្យាព័ត៌មាន។
គណៈកម្មាធិការនេះ ដឹកនាំដោយអភិបាលដែលមានជំនាញទាក់ទងនឹងការងារបច្ចេកវិជ្ជា។ បច្ចុប្បន្ន គណៈកម្មាធិការ IT Steering មានសមាសភាពដូចខាងក្រោម៖
ល.រ |
ឈ្មោះ |
មុខតំណែង |
តួនាទីក្នុងគណៈកម្មាធិការ |
១ |
Francisco Kankanamalage Conrad Prasad Nirosh Dias |
អភិបាល |
ប្រធាន |
២ |
Brindley Chrishantha Gajanayake de Zylva |
ប្រធានក្រុមប្រឹក្សាភិបាល |
សមាជិក |
៣ |
Indrajith Wijesiriwardana |
អភិបាលឯករាជ្យ |
សមាជិក |