គណនីឌីជីថល

គណនីឌីជីថល ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការ។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីឌីជីថល ជាមួយអិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។


អត្ថប្រយោជន៍នៃគណនីឌីជីថល៖

  • បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល និងដុល្លារ)
  • ចុះឈ្មោះប្រើប្រាស់ សេវាឌីជីថល (iPay Cambodia) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនគិតកម្រៃសេវា
  • ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យ អិលអូអិលស៊ី
  • អាចស្នើសុំប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា

លក្ខណៈពិសេសនៃផលិតផល៖

ល.រ.

លក្ខណៈពិសេស

បរិយាយ

ប្រភេទរូបិយប័ណ្ណ ប្រាក់រៀល និង ប្រាក់ដុល្លារ

សមតុល្យអប្បបរមាក្នុងគណនី

 ចំពោះគណនីឌីជីថលថ្នាក់ដំបូង (Basic KYC) ទាំងអតិថិជនចាស់ និងអតិថិជនថ្មី តម្រូវឱ្យធ្វើការដាក់ប្រាក់យ៉ាងតិច ២០.០០០ រៀល ឬ ៥ ដុល្លារបន្ទាប់ពីបើកគណនី ដើម្បីដំណើរការគណនី។ ករណីអតិថិជនមិនបានដំណើរការគណនីឌីជីថល ហួសរយៈពេល ៣០ ថ្ងៃ នោះគណនីឌីជីថលនឹងក្លាយជាគណនីគ្មានប្រតិបត្តិការ។ ប្រសិនបើគណនី ឌីជីថលមិនបានដំណើរការ ក្នុងរយៈពេល ៣០ ថ្ងៃ បន្ទាប់ពីថ្ងៃបើក នោះប្រព័ន្ធនឹងបិទគណនី ដោយស្វ័យប្រវត្តិ។ ចំពោះគណនីឌីជីថលពេញលេញ (Full KYC) លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តដូចគណនីបញ្ញើសំចៃ។

ការគណនាការប្រាក់

ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវមូលធនកម្មការប្រាក់នៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនី ឬនៅពេលដែលគណនីត្រូវបានបិទ។

ប្រភេទគណនី

 គណនីឯកត្តជន (Single)

ទំហំប្រតិបត្តិការ គណនីឌីជីថលថ្នាក់ដំបូង (Basic KYC)
 ទំហំទឹកប្រាក់ប្រតិបត្តិការអតិបរមាក្នុង ១ ប្រតិបត្តិការ និងក្នុង ១ ថ្ងៃ៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារ។
គណនីឌីជីថលពេញលេញ (Full KYC)
 អនុញ្ញាតទៅតាមមធ្យោបាយនីមួយៗ។

ប្រតិបត្តិការតាមរយៈ  គ្រប់បញ្ជរ អិលអូអិលស៊ី ក្នុងម៉ោងធ្វើការ
 សេវាធនាគារចល័ត iPay Cambodia
 សេវា Internet Banking
 ប័ណ្ណ ATM (អេធីអឹម) ២៤/៧ ដែលជាសមាជិករបស់ CSS

ពន្ធកាត់ទុក  ៤% ក្នុងមួយឆ្នាំ

អត្រាការប្រាក់គណនីឌីជីថល៖

រូបិយប័ណ្ណ

អត្រាការប្រាក់

រៀល/ដុល្លារ ៣%

របៀបប្រើប្រាស់៖

 របៀបបើកគណនីឌីជីថលនៅក្នុងកម្មវិធី iPay Cambodia 

 របៀបបង្កើតគណនី Digital Account ក្នុងកម្មវិធី iPay Cambodia 


 បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

ឯកសារតម្រូវ៖

  • អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គំរូថ្មី) មានសុពលភាព ឬ
  • លិខិតឆ្លងដែនមានសុពលភាព

ការស្នើសុំប្រើប្រាស់គណនីឌីជីថល៖

  • អតិថិជនអាចទាញយកកម្មវិធី iPay Cambodia តាមរយៈ  App Store  Play Store.
  • បន្ទាប់មកអតិថិជនអាចចុះឈ្មោះប្រើប្រាស់ក្នុងកម្មវិធី iPay Cambodia.
  • ជាចុងក្រោយអតិថិជនអាចបើកគណនីឌីជីថលនៅក្នុងកម្មវិធី iPay Cambodia.

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!