សេវាផ្ទេរប្រាក់
សូមជម្រាបថា ចំនួនទឹកប្រាក់អតិបរមាដែលអាចផ្ទេរក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃតាមរយៈកម្មវិធីបាគង មានដូចខាងក្រោម៖
A. អតិថិជនថ្នាក់ដំបូង៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារអាមេរិក
B. អតិថិជនថ្នាក់មធ្យម៖ ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារអាមេរិក
C. អតិថិជនពេញលេញ៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក
សូមជម្រាបថា រូបិយប័ណ្ណដែលអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីបាគង គឺប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក
សូមជម្រាបថា ប្រតិបត្តិការដែលអាចធ្វើបានជាមួយកម្មវិធី Bakong មានដូចជា៖
• ផ្ទេរប្រាក់រវាង គណនីបាគង និងគណនីបាគង (Send)
• ទូទាត់តាម QR Code (QR Pay)
• ទទួលប្រាក់ពីគណនីបាគង (Receive)
• ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីធនាគារ ឬ គណនី E-Wallet ក្នុងរង្វង់គ្រឹះស្ថានជាសមាជិក (Deposit)
លក្ខខណ្ឌតម្រូវនៃការប្រើប្រាស់ប្រព័ន្ធបាគង៖
• ចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធបាគង ដោយជ្រើសរើសយក អិលអូអិលស៊ី និងមិនចាំបាច់បំពេញទម្រង់គំរូ
• ត្រូវមានទូរស័ព្ទដៃ Smart Phone
• ត្រូវមានលេខទូរស័ព្ទផ្ទាល់ខ្លួន
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ (+៨៥៥) ២៣ ៩៩១ ៩៩១ សារអេឡិចត្រូនិច៖ [email protected] |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved