អិលអូអិលស៊ី (ខេមបូឌា) ទទួលបានចំណាត់ថ្នាក់ខ្ពស់ក្នុងការវាយតម្លៃផ្នែកសង្គម (Social Rating) និងផ្នែកហិរញ្ញវត្ថុ (Institutional Rating) សម្រាប់ឆ្នាំ ២០២៣
ចំណាត់ថ្នាក់ផ្នែកសង្គម 2023
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានទទួលនូវការវាយតម្លៃចំណាត់ថ្នាក់ផ្នែកសង្គម ក្នុងកម្រិតពិន្ទុ “BB +” ដែលជាកម្រិតពិន្ទុមួយដ៏ខ្ពស់មួយបន្ទាប់ពីបញ្ចប់ការវាយតម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ថ្មីៗនេះពីស្ថាប័ន MicroFinanza ។ ការវាយតម្លៃនេះគឺធ្វើឡើងដោយផ្អែកលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ការគ្រប់គ្រងសកម្មភាពសង្គម គោលការណ៍ការពារអតិថិជន ទំនួលខុសត្រូវសង្គម វិសាលភាពនៃប្រតិបត្តិការ និងគុណភាពនៃសេវាកម្ម។
ចំណាត់ថ្នាក់ហិរញ្ញវត្ថុ 2023
ទន្ទឹមនឹងសមិទ្ធផលដ៏គួរឱ្យស្ញប់ស្ញែងមួយនេះ អិលអូអិលស៊ី ក៏ទទួលបានការវាយតម្លៃ ដ៏ពិសេសមួយទៀតក្នុងកម្រិតពិន្ទុខ្ពស់ “α Medium” ទៅលើការវាយតម្លៃចំណាត់ថ្នាក់ហិរញ្ញវត្ថុ ដែលធ្វើដោយផ្អែកទៅលើចំណុចមួយចំនួនដូចជា៖ បរិបទខាងក្រៅ អភិបាលកិច្ចនិងយុទ្ធសាស្ត្រ ស្ថានភាពហិរញ្ញវត្ថុ គុណភាពផលបត្រឥណទាន និងប្រព័ន្ធគ្រប់គ្រង។ កម្រិតពិន្ទុខ្ពស់ α Medium ពីការវាយតម្លៃចំណាត់ថ្នាក់ផ្នែកហិរញ្ញវត្ថុ គឺជាលំដាប់ពិន្ទុខ្ពស់ដូចគ្នា។
វិញ្ញាបនបត្រការពារអតិថិជន (CPC)
នៅឆ្នាំ 2022 អិលអូអិលស៊ី បានទទួលវិញ្ញាបនបត្រការពារអតិថិជនកម្រិតមាសពី Cerise និង SPTF ហើយវិញ្ញាបនបត្រនេះមានសុពលភាពរហូតដល់ខែកុម្ភៈ ឆ្នាំ 2025។ នេះបញ្ជាក់ឱ្យឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី តែងតែការពារ និងគាំទ្រអតិថិជនក្នុងការពង្រីកអាជីវកម្មរបស់ពួកគេតាមរយៈការផ្តល់ជូននូវសេវាហិរញ្ញវត្ថុដែលប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។