ហេតុគួរចូលរួមជាមួយពួកយើង?

អិលអូអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលឈានមុខគេក្នុងប្រទេសកម្ពុជា និងមានកិត្តិនាមក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។ គោលបំណងរបស់យើង គឺចូលរួមចំណែកដើម្បីភាពរីកចម្រើនរបស់ប្រជាជនកម្ពុជា តាមរយៈការផ្តល់នូវបរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្តរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីដែលពាក់ព័ន្ធ។ នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី បានផ្តល់ការងារជាង៣ពាន់កន្លែងសម្រាប់ប្រជាជនកម្ពុជា។ 
ការចូលបម្រើការងារជាមួយអិលអូអិលស៊ី មិនត្រឹមតែទទួលបានអត្ថប្រយោជន៍ច្រើននិងប្រាក់បៀវត្សសមរម្យទេ គឺបានចូលរួមចំណែកជួយដល់អតិថិជនទូទាំងប្រទេសឱ្យទទួលបានសេវាហិរញ្ញវត្ថុដ៏ល្អបំផុត និងមានតម្លៃសមរម្យ ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាជន និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។