អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
ទីតាំង (ភូមិភាគសៀមរាប)៖
- ខេត្តសៀមរាប
- ខេត្តព្រះវិហារ
- ខេត្តឧត្តរមានជ័យ
- ខេត្តកំពង់ធំ
- ក្រុងសៀមរាប
- ស្រុកជីក្រែង
- ស្រុកពួក
- ស្រុកសូទ្រនិគម
- ស្រុកអន្លង់វែង
- ស្រុកស្ទោង
- ស្រុកអង្គរជុំ
- ស្រុកជាំក្សាន្ត
- ស្រុកសណ្តាន់
- ស្រុកបន្ទាយអំពិល
មន្ត្រីលក់សេវាហរិញ្ញវត្ថុ-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម (មន្ត្រីឥណទាន-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម)
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
- វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូច និងមធ្យម កម្ចីឥណទានឯកត្តជន និង ឥណទានសម្ភារៈប្រើប្រាស់ ដើម្បីធានាថាការផ្តល់ ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និងសមត្ថភាពសងត្រលប់
- ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន
- ធ្វើការទម្លាក់ទុនជូនអតិថិជន
- ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
- តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
- ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ
- ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
- ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
- ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
- អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
- មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
- មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព ។
- មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ ។
- ផ្តល់អាទិភាពដល់បេក្ខជន/នារី ដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី ។
បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖
[email protected]
087 400 277/081 600 955/081 900 326/081 700 446