អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

សាខា៖  
  • ការិយាល័យកណ្តាល (០២) 
  • ខណ្ឌទួលគោក (០១) 
  • ខណ្ឌដូនពេញ(០១)
  • ខេត្តព្រះសីហនុ(១) 
  • ខេត្តកំពង់ចាម(០១)  
  • ខេត្តស្វាយរៀង(០២) 
  • ខេត្តឧត្តរមានជ័យ(០១)
  • ខេត្តកំពត(០១) 
  • ខេត្តព្រៃវែង(០១) 
  • ខេត្តតាកែវ(០១) 
  • ខេត្តស្ទឹងត្រែង(០១)
  • ខេត្តព្រះវិហារ(០១)
  • ខេត្តប៉ែលិន(០១) 
  • ខេត្តមណ្ឌលគីរី (០១) 
  • ក្រុងប៉ោយប៉ែត (០១)
  • ស្រុកអង្គស្នួល (០១)។

មន្រ្ដីគ្រប់គ្រងផ្នែកលក់(ប្រាក់បញ្ញើ-សន្សំ) (Relationship Supervisor)

ក. ភារកិច្ច និងការទទួលខុសត្រូវ៖

  • បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card, LOLC Mobile, User Merchant និងសេវាហិរញ្ញវត្ថុ ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ ការបំពេញតម្រូវការរបស់អតិថិជន។
  • គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខា ដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ។
  • រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងសម្រេចបាននូវគោលដៅរបស់ អិលអូអិលស៊ី។
  • យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់ ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាព ខ្ពស់។
  • ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
  • រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
  • ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
  • យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
  • រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់ ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖

  • មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល និងសេវាឌីជីថលកាន់តែល្អ។
  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
  • ជាមនុស្សដែលមានលទ្ធផលការងារល្អ។

បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!

គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326

Hiring: 18
Post Date: 2024-11-22
Expired on: 2024-12-06
Location: ការិយាល័យកណ្ដាល(០២)...

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers