អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ

ក. ភារកិច្ច និងការទទួលខុសត្រូវ៖

  • ធ្វើផែនការផ្តល់កម្ចីប្រចាំសប្តាហ៍ ប្រចាំខែសម្រាប់មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុក្នុងក្រុម។

  • ដឹកនាំការចុះផ្សព្វផ្សាយផលិតផល និងសេវាកម្មក្នុងតំបន់ប្រតិបត្តិការ។

  • ត្រួតពិនិត្យសំណុំឯកសារឥណទាន និងចុះវាយតម្លៃលើឥណទានដែលអតិថិជនស្នើសុំដោយគោរពទៅតាមគោលនយោបាយ និងនីតិវិធីផ្សេងៗរបស់ អិលអូអិលស៊ី។

  • ត្រួតពិនិត្យ និងតាមដានការបង់សងត្រលប់របស់អតិថិជនប្រចាំថ្ងៃ ព្រមទាំងសម្របសម្រួលក្នុងការចុះដោះស្រាយកម្ចីដែលមានបញ្ហា និងចូលរួមក្នុងការបញ្ចេញឥណទាន។

  • សិក្សាស្វែងយល់ឲ្យបានច្បាស់លាស់អំពីស្ថានភាពឥណទានក្នុងតំបន់ដោយសិក្សាពីដៃគូរប្រគួតប្រជែង សេដ្ឋកិច្ច សង្គម ភូមិសាស្រ្ត ប្រវត្តិឥណទាន។ ល។

  • ណែនាំ និងកែតម្រូវលើការបំពេញឯកសារដើម្បីធានាបាននូវ ភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់គ្រាន់តាមគោលការណ៍ និងនីតិវិធី។

  • ជួយធ្វើការជ្រើសរើស បណ្តុះបណ្តាល លើកទឹកចិត្ត និងវាយតម្លៃបុគ្គលិកក្រោមការគ្រប់គ្រង។

  • សហការជួយបង្កើនផលទ្ធភាពការងារដល់មន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុដែលមានសមត្ថភាពមានកម្រិតដើម្បីឲ្យគាត់មាន សមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារបានប្រសើរជាងមុន។

  • ទំនាក់ទំនងឲ្យបានជិតស្និទ្ធជាមួយអាជ្ញាធរ និងអតិថិជនសក្តានុពលដើម្បីឲ្យគាត់ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។

  • ធ្វើកិច្ចការការងារផ្សេងៗតាមការចាត់តាំងរបស់នាយកនាយិកាសាខា។


ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖

  • មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃ  ស្មើ។

  • បទពិសោធន៍ការងារយ៉ាងហោចណាស់០៣ឆ្នាំជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រាក់កម្ចី។

  • ជំនាញក្នុងការដឹកនាំ និងលើកទឹកចិត្តបុគ្គលិក។

  • មានជំនាញកុំព្យូទ័រល្អ។

  • មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។

  • មានជំនាញផ្នែកហិរញ្ញវត្ថុ វិភាគ គ្រប់គ្រង និងការដោះស្រាយបញ្ហា។

  • មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។


បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!

គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326
Hiring: 1
Post Date: 2024-06-07
Expired on: 2024-06-28
Location: សាខាខណ្ឌមានជ័យ

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers