អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ-សហគ្រាសខ្នាតតូចនិងមធ្យម (មន្ត្រីឥណទាន SME)

ក. ភារកិច្ច និងការទទួលខុសត្រូវ៖

  • រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
  • វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូចនិងមធ្យម ដើម្បីធានាថាការផ្តល់ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និង សមត្ថភាពសងត្រលប់របស់គាត់
  • ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន។
  • ធ្វើការទម្លាក់ទុនជូនអតិថិជន
  • ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
  • ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ 
  • ដោះស្រាយបញ្ហាបណ្តឹងតវ៉ារបស់អតិថិជន
  • ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
  • ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖

  • យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
  • មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ។
  • ផ្តល់អាទិភាពដល់បេក្ខជន/នារីដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី។

គ. របៀបដាក់ពាក្យ៖

សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326
Hiring: 2
Post Date: 2024-03-01
Expired on: 2024-04-30
Location: ២៥ រាជធានី-ខេត្ត

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers