Promotions
ប្រូម៉ូសិន
ខេត្តសៀមរាប ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤៖ អិលអូអិលស៊ី (LOLC) បានចូលរួមជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមគ្នាផ្សព្វផ្សាយផ្តល់ព័ត៌មានអំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប។ យុទ្ធនាការណ៍ផ្សព្វផ្សាយនេះ មានគោលបំណងបញ្ជ្រាបឱ្យមានការយល់ដឹងតាមរយៈការចែកជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនដោយឥតគិតថ្លៃ និងមានសម្ភារផ្សព្វផ្សាយមួយចំនួនតាមរយៈការតាំងពិព័រណ៍ រូបភាពផលវិបាកនៃគ្រឿងញៀន ផ្ទាំងរូបភាព បដាសារព្រមាន សៀវភៅចំណេះដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀន និងវត្ថុអនុស្សារីយ៍ផ្សេងៗ រួមមាន មួក ប្រតិទិន ឆ័ត្រ ផ្លិត កែវ សម្រាប់ចែកជូននិងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់កុំឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃគ្រឿងញៀន។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ី (ខេមបូឌា) បានមានប្រសាសន៍ឱ្យដឹងថា ការចូលរួមជួយសង្គមជាការងារសំខាន់ចាំបាច់ដូចដែលយើងបានរួមគ្នាធ្វើកន្លងមកមានជាអាទិ៍៖ ការងារបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការផ្សព្វផ្សាយអប់រំពីបញ្ហាអនាម័យតាមសាលារៀន និងសុវត្ថិភាពចរាចរណ៍ ជាដើម និងបានឧបត្ថម្ភគាំទ្រជាមធ្យោបាយសម្ភារបម្រើដល់ការងារសង្គមនានាផងដែរ។
គួរបញ្ជាក់ផងដែរថា អិលអូអិលស៊ី (LOLC) តែងតែសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជាញឹកញាប់តាមរយៈការផ្តល់ជូននូវខិត្តប័ណ្ណព័ត៌មាន និងសម្ភារផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ អិលអូអិលស៊ី ក្នុងការបន្តចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏ដូចជាជំរុញបន្ថែមដល់វឌ្ឍនភាពសង្គមជាតិកម្ពុជាទាំងមូល។
Publish date: March 16, 2024
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
©Copyright 2025 LOLC (Cambodia) Plc , All Rights Reserved