អិលអូអិលស៊ី ចូលរួមក្នុងយុទ្ធនាការស័្មគ្រចិត្តបរិច្ចាកឈាម ក្រោមប្រធានបទ “បរិច្ចាគឈាម សង្គ្រោះជីវិត”

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥៖ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមដែលបានរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានចូលរួមបរិច្ចាកឈាម ដើម្បីចែករំលែកសេចក្តីស្រលាញ់ និងរួមចំណែកក្នុងការជួយសង្គ្រោះជីវិត ក្រោមប្រធានបទ ”បរិច្ចាគឈាម សង្គ្រោះជីវិត”។

ព្រឹត្តិការណ៍នេះធ្វើឡើងនៅវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ ក្នុងគោលបំណងចូលរួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាមនៅតាមមន្ទីរពេទ្យនៃប្រទេសកម្ពុជាព្រមទាំងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ព្រមទាំងសាធារណជនផងដែរ។

តាមរយៈយុទ្ធនាការបរិច្ចាកឈាមនេះ អិលអូអិលស៊ី (LOLC) សូមលើកទឹកចិត្តដល់ប្រជាជនគ្រប់រូប ចូលរួមបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ពីព្រោះថារាល់ឈាមមួយប្លោករបស់លោកអ្នក អាចជួយសង្គ្រោះជីវិតមនុស្សបានរហូតដល់ទៅបីនាក់។

ការចូលរួមរបស់ អិលអូអិលស៊ី (LOLC) ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តចំពោះទំនួលខុសត្រូវក្នុងសង្គម ក៏ដូចជាគូសបញ្ជាក់ពីការតាំងចិត្ របស់ យើងក្នុងការជួយសង្គ្រោះជីវិតដល់អ្នកជំងឺដែលកំពុងទទួលការវះកាត់ គ្រោះថ្នាក់ និងការសង្គ្រោះបន្ទាន់ផ្សេងៗ។ អិលអូអិលស៊ី សង្ឃឹមថាការចូលរួមចំណែកមួយនេះនឹងអាចជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសសម្រាប់អ្នកដែលកំពុងមានតម្រូវការ ក៏ដូចជាផ្តល់នូវគំរូដ៏ល្អមួយក្នុងសកម្មភាពមនុស្សធម៌ និងរួមចំណែកជួយដល់សង្គមជាតិទាំងមូល។





Publish date: March 31, 2025