លក់ដូរក៏ស្រួល ឱកាសឈ្នះម៉ូតូក៏ច្រើន! LOLC ដាក់រង្វាន់ម៉ូតូ ៣គ្រឿង សម្រាប់អតិថិជនប្រើប្រាស់ អិលអូអិលស៊ី KHQR របស់ខ្លួនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ

LOLC ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំជាងគេនៅកម្ពុជា បានប្រកាសនឹងផ្ដល់រង្វាន់ម៉ូតូ ហុងដា ឌ្រីម ថ្មីសន្លាងសរុបចំនួន ៣គ្រឿង ដើម្បីផ្ដល់ជូនអតិថិជនរបស់ខ្លួនដែលប្រើប្រាស់ អិលអូអិលស៊ី KHQR នៅក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ។

ការផ្ដល់ជូននូវរង្វាន់នេះ សម្រាប់អាជីវករ ដែលបានគាំទ្រផលិតផល អិលអូអិលស៊ី នាពេលកន្លងមក ពោលគឺម្ចាស់អាជីវកម្ម គ្រាន់តែប្រើប្រាស់ អិលអូអិលស៊ី KHQR នៅទីតាំងអាជីវកម្មខ្លួន ដើម្បីទទួលការទូទាត់ប្រាក់ពីអតិថិជន ចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នោះមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream សរុបចំនួន ៣គ្រឿង ដោយ អិលអូអិលស៊ី នឹងធ្វើការចាប់រង្វាន់រៀងរាល់មួយខែម្តង ដើម្បីស្វែងរកម្ចាស់រង្វាន់។

អាជីវករប្រើប្រាស់ អិលអូអិលស៊ី KHQR ងាយស្រួលទទួលការទូទាត់ប្រាក់ពីអតិថិជនខ្លួនបានពីគ្រប់ធនាគារ ទាំងភាពរហ័ស ងាយស្រួល មិនគិតកម្រៃសេវា និងមានសុវត្ថិភាពក្នុងការទុកដាក់ និងគ្រប់គ្រងលំហូរសាច់ប្រាក់ក្នុងដំណើរការអាជីវកម្ម ទោះបីមមាញឹកលក់ដូរយ៉ាងណាក៏មិនពិបាកអាប់លុយ ជាពិសេសទទួលបានការប្រាក់បន្ថែមរហូតដល់ ២%បន្ថែមពីគណនីសន្សំថែមទៀតផង សក្តិសមសម្រាប់អាជីវករក្នុងឱកាសចូលឆ្នាំខ្មែរដែលជារដូវកាលលក់ដូរដ៏មមាញឹក។

លក្ខខណ្ឌនៃកម្មវិធី៖

  • ផ្តល់ជូនសម្រាប់អាជីវករដែលប្រើប្រាស់ អិលអូអិលស៊ី KHQR ក្នុងទទួលការទូទាត់ពីអតិថិជន
  • ទទួលការទូទាត់ពីអតិថិជន សរុបតិចបំផុត 50 នាក់ក្នុងមួយខែ
  • ទទួលបានប្រតិបត្តិការ សរុបយ៉ាងតិច 100 ដុល្លារ ឬ 400,000 រៀល ក្នុងមួយខែ
  • គ្រប់ប្រតិបត្តិការត្រូវតែមានតម្លៃទាបបំផុត 0,5 ដុល្លារ ឬ 2,000 រៀល
  • អាជីវករម្នាក់មានសិទ្ធិឈ្នះរង្វាន់បានតែម្តងប៉ុណ្ណោះ ក្នុងអំឡុងពេលប្រម៉ូសិននេះ
  • អិលអូអិលស៊ី សូមរក្សាសិទ្ធកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនដ៏ពិសេសនេះ។

ស្នើសុំ អិលអូអិលស៊ី KHQR ដោយឥតគិតថ្លៃឥឡូវនេះ តាមរយៈការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី (ខេមបូឌា) ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។


Publish date: April 04, 2025