ការផ្តល់ជូនពិសេសពី អិលអូអិលស៊ី អបអរដូវកាលបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ! រំលស់ម៉ូតូ ឬរថយន្តជាមួយ អិលអូអិលស៊ី ទទួលបានសាំងភ្លាមៗ!

អិលអូអិលស៊ី ចូលរួមអបអរសាទរ​ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ ជាពិសេសបំពេញតម្រូវការដល់បងប្អូនដែលកំពុងត្រូវការយានយន្តថ្មីជាមធ្យោបាយធ្វើដំណើរទៅលេងស្រុកកំណើត ដំណើរកម្សាន្ត និងប្រកបកិច្ចការងារនានា អិលអូអិលស៊ី បានផ្តល់ជូននូវប្រូម៉ូសិនពិសេសនោះគឺ រាល់ការបង់រំលស់យានយន្តគ្រប់ប្រភេទអតិថិជននឹងទទួលបានការថែមជូនសាំងចំនួន ២០​លីត្រ ឬស្មើទឹកប្រាក់ ២០ដុល្លារ ភ្លាមៗសម្រាប់អតិថិជនដែលអញ្ចើញមកបង់រំលោះរថយន្តថ្មី ឬមួយទឹកណាមួយ​ និង​ សាំងចំនួន ០៥​លីត្រ ឬស្មើទឹកប្រាក់ ០៥ដុល្លារ រាល់ការបង់រំលស់ម៉ូតូនៅ អិលអូអិលស៊ី។

សុពលភាពនៃកម្មវិធី៖
ចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។
លក្ខខណ្ឌនៃការផ្តល់ជូន៖
  • អតិថិជនត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
  • ផ្តល់ទឹកប្រាក់ជូនអតិថិជន សម្រាប់ផលិតផលប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន (LILAB) និងសេវាភតិសន្យាហិរញ្ញវត្ថុ (FL) ដែលប្រើប្រាស់ក្នុងគោលបំណងរំលស់រថយន្ត​ និងម៉ូតូគ្រប់ប្រភេទ។
  • ផ្តល់ជូនទាំងអតិថិជនចាស់ដែលស្នើកម្ចីថ្មី/កម្ចីបន្ថែមក្នុងអំឡុងពេលកម្មវិធីពិសេស និងអតិថិជនថ្មីមិនធ្លាប់ប្រើ សេវា​ អិលអូអិលស៊ី កន្លងមក ​(លើកលែងបុគ្គលិក អិលអូអិលស៊ី)​។
  • ផ្តល់ជូនសម្រាប់គ្រប់ទំហំកម្ចី។



* លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត! 
អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ ដោយពុំចាំបាច់ជូនដំណឹងជាមុន។
អតិថិជនអាចស្នើសុំសេវាបង់រំលស់នៅការិយាល័យសាខាណាមួយរបស់ អិលអូអិលស៊ី ទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត ឬទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជនតាមរយៈទូរសព្ទលេខ ០២៣ ៩៩១ ៩៩១។