រូមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក អិលអូអិលស៊ី សហការផ្តល់ជូនមួយម៉ឺនថង់បរិស្ថាន​ដល់អតិថិជនទិញទំនិញនៅផ្សារទំនើបអ់ុីអន

ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងលើកស្ទួយវិស័យបរិស្ថាននៅកម្ពុជា អិលអូអិលស៊ី បានសហការជាមួយផ្សារទំនើបអ់ុីអន ក្នុងកម្មវិធីប្រូម៉ូសិនពាក់កណ្តាលឆ្នាំដោយផ្តល់ជូននូវថង់បរិស្ថាន​ អិលអូអិលស៊ី (LOLC) ចំនួន១ម៉ឺនថង់ដល់អតិថិជនដែលធ្វើការទិញទំនិញនៅផ្សារទំនើបណាមួយរ​បស់អ់ុីអន (អ់ុីអនភ្នំពេញ អ់ុីអនសែនសុខស៊ីធី និងអ់ុីអនមានជ័យ)​។ អតិថិជននឹងទទួលបានថង់បរិស្ថាន​ អិលអូអិលស៊ី មួយភា្លមៗដោយឥតគិតថ្លៃ នៅពេលជាវទំនិញចាប់ពី 10$ ឡើងទៅក្នុងមួយវិក្កយបត្រ នៅផ្សារទំនើបអ់ុីអនទាំងបីសាខា ។

សុពលភាពនៃកម្មវិធី៖
ចាប់ពីថ្ងៃទី10-16 ខែមិថុនា ឆ្នាំ2024 ឬរហូតដល់ថង់យួរបរិស្ថានសម្រាប់ផ្តល់ជូនអស់ពីស្តុក។

លក្ខខណ្ឌនៃកម្មវិធី៖
1. ការផ្ដល់ជូនសម្រាប់តែផ្សារទំនើបអ៊ីអន (ហាងលក់ទំនិញរាយ)តែប៉ុណ្ណោះ មិនរាប់បញ្ចូលជាមួយ អ់ុីអន ម៉លទេ។
2. ក្នុងអតិថិជនម្នាក់ ទទួលបានតែថង់បរិស្ថានមួយប៉ុណ្ណោះ។

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!*

Publish date: June 10, 2024