ប្រាក់កម្ចីតាមរដូវកាល អិលអូអិលស៊ី ផ្តល់ទំហំកម្ចីធំជាមួយការប្រាក់ទាបសមរម្យ គាំទ្រប្រជាកសិករទូទាំងប្រទេសកម្ពុជា​ពង្រីករបរកសិកម្មបំពេញតម្រូវការទីផ្សារនារដូវវស្សានេះ

ប្រជាជនកម្ពុជា ជាច្រើនពឹងផ្អែកលើវិស័យកសិកម្មជាសំខាន់ ដូចនេះការចូលមកនៃរដូវវស្សាជាពេលវេលាដ៏សំខាន់សម្រាប់បងប្អូនប្រជាកសិករក្នុងការបង្កបង្កើនទិន្នផលដាំដុះ និងសកម្មភាពកសិកម្មជាច្រើនផ្សេងទៀតដូចជាចិញ្ចឹមសត្វ នេសាទ កសិពាណិជ្ជកម្ម និងផលិតកម្មកសិកម្មផ្សេងៗជាដើម។ អិលអូអិលស៊ី សូមណែនាំជូននូវសេវាប្រាក់កម្ចីមួយប្រភេទដែលបង្កើតឡើងជាពិសេសសម្រាប់ ប្រជាកសិករ កម្ពុជា គឺ ប្រាក់កម្ចីតាមរដូវកាល ដែលសក្តិសមបំផុតនៅពេលដែលលោកអ្នកចង់បង្កើនទិន្នផលដំណាំដាំដុះ ឬសកម្មភាពកសិកម្មរបស់ខ្លូនទៅតាមរដូវកាលដែលកំពុងមានតម្រូវការទីផ្សារដើម្បីបង្កើនប្រាក់ចំណូលឱ្យកាន់តែខ្ពស់មួយកម្រិតទៀត។

ប្រាក់កម្ចីតាមរដូវកាលរបស់ អិលអូអិលស៊ី ផ្តល់នូវទុនបន្ថែមរហូតដល់ ១២០លានរៀល ជាមួយលក្ខខណ្ឌដ៏ល្អបំផុតដូចជា៖

  • អត្រាការប្រាក់ទាបសមរម្យ៖ អិលអូអិលស៊ី ផ្តល់ជូននូវអត្រាការប្រាក់ទាបសមរម្យបំផុត និងលក្ខខណ្ឌបត់បែន។
  • រយៈពេលកម្ចីវែង៖ រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែន និងមានរយៈពេលវែង។
  • ដំណើរការអនុម័តរហ័ស៖ ការអនុម័តប្រាក់កម្ចីរបស់ អិលអូអិលស៊ី មានភាពរហ័ស និងផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់តាមរយៈការិយាល័យ អិលអូអិលស៊ី រហូតដល់ ៨៣សាខាទូទាំងប្រទេស
  • អតិថិជនអាចបង់សងបានយ៉ាងងាយស្រួល នៅតាមការិយាល័យ អិលអូអិលស៊ី ដែលនៅជិតបំផុត ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូសហការរបស់ អិលអូអិលស៊ី។

ដើម្បីស្នើសុំប្រាក់កម្ចី លោកអ្នកអាចជួបជាមួយបុគ្គលិក អិលអូអិលស៊ី នៅក្នុងតំបន់របស់លោកអ្នក ឬនៅការិយាល័យ អិលអូអិលស៊ី ដែលជិតបំផុត និងអាចទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ ០២៣ ៩៩១ ៩៩១ នារៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ព្រឹក ដល់ ១០ យប់។

Publish date: May 28, 2024