អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
- ធ្វើផែនការផ្តល់កម្ចីប្រចាំសប្តាហ៍ ប្រចាំខែសម្រាប់មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុក្នុងក្រុម។
- ដឹកនាំការចុះផ្សព្វផ្សាយផលិតផល និងសេវាកម្មក្នុងតំបន់ប្រតិបត្តិការ។
- ត្រួតពិនិត្យសំណុំឯកសារឥណទាន និងចុះវាយតម្លៃលើឥណទានដែលអតិថិជនស្នើសុំដោយគោរពទៅតាមគោលនយោបាយ និងនិតិវិធីផ្សេងៗរបស់អិលអូអិលស៊ី។
- ត្រួតពិនិត្យ និងតាមដានការបង់សងត្រលប់របស់អតិថិជនប្រចាំថ្ងៃ ព្រមទាំងសម្របសម្រួលក្នុងការចុះដោះស្រាយកម្ចីដែលមានបញ្ហា និងចូលរួមក្នុងការបញ្ចេញឥណទាន។
- សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីស្ថានភាពឥណទានក្នុងតំបន់ដោយសិក្សាពីដៃគូរប្រគួតប្រជែង សេដ្ឋកិច្ច សង្គម ភូមិសាស្រ្ត ប្រវត្តិឥណទាន។ល។
- ណែនាំ និងកែតម្រូវលើការបំពេញឯកសារដើម្បីធានាបាននូវ ភាពត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់គ្រាន់តាមគោលការណ៍ និងនីតិវិធី។
- ជួយធ្វើការជ្រើសរើស បណ្តុះបណ្តាល លើកទឹកចិត្ត និងវាយតម្លៃបុគ្គលិកក្រោមការគ្រប់គ្រង។
- សហការជួយបង្កើនផលិតភាពការងារដល់មន្រ្តីប្រឹក្សាលក់សេវាហរិញ្ញវត្ថុដែលមានសមត្ថភាពមានកម្រិតដើម្បីឱ្យគាត់មានសម្ថតភាពគ្រប់គ្រាន់ក្នុងការបំពេញការងារបានប្រសើរជាងមុន។
- ទំនាក់ទំនងឱ្យបានជិតស្និទ្នជាមួយអាជ្ញាធរ និងអតិថិជនសក្តានុពលដើម្បីឱ្យគាត់ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់អិលអូអិលស៊ី។
- ធ្វើកិច្ចការការងារផ្សេងៗតាមការចាត់តាំងរបស់នាយកនាយិកាសាខា។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
- មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
- មានបទពិសោធន៍ការងារយ៉ាងហោចណាស់ ០៣ឆ្នាំ ជាមួយស្ថាប័នហិរញ្ញវត្ថុក្នុងការគ្រប់គ្រងប្រាក់កម្ចី។
- ជំនាញក្នុងការដឹកនាំ និងលើកទឹកចិត្តបុគ្គលិក។
- មានជំនាញកុំព្យូទ័រល្អ។
- មានជំនាញទំនាក់ទំនង និងសរសេរភាសាអង់គ្លេសបានល្អ។
- មានជំនាញផ្នែកហិរញ្ញវត្ថុ វិភាគ គ្រប់គ្រង និងការដោះស្រាយបញ្ហា។
- មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា)
087 400 277/081 600 955/081900326