អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ទីតាំង៖

  • សាខា ខេត្តស្ទឹងត្រែង
  • សាខា ស្រុកពាមរក៍
  • សាខា ស្រុកម៉ោងឬស្សី

មន្រ្តីដោះស្រាយបំណុល


ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ចូលរួមជាមួយនាយកនាយិកាសាខា នាយកនាយិការងសាខា និងប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីរៀបចំផែនការប្រមូលបំណុលលុបចេញពីបញ្ជីរួមរបស់សាខា។
  • ចូលរួមសហការជាមួយនាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីជម្រុញការដោះស្រាយបំណុលយឺតយ៉ាវចាប់ពី១៨០ថ្ងៃឡើងទៅ និងដើម្បីប្រមូលបំណុលលុបចេញពីបញ្ជីរបស់សាខាប្រកបដោយប្រសិទ្ធភាព។
  • ធានាថាបុគ្គលិកសាខាពាក់ព័ន្ធទាំងអស់មានរបាយការណ៍ បំណុលលុបចេញពីបញ្ជី និងបញ្ជីឈ្មោះអតិថិជនយឺតយ៉ាវបានទាន់ពេលវេលា។
  • តាមដានលទ្ធផលការប្រមូលបំណុលរបស់នាយកនាយិការងសាខា ប្រធានមន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ និង មន្រ្តីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីផ្តល់ជាដំណោះស្រាយ និងធ្វើការរាយការណ៍ពីឧបសគ្គ ជូននាយកនាយិកាសាខា។
  • ចូលរួមរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងការដោះស្រាយបំណុល។
  • រៀបចំរបាយការណ៍ដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី រួមទាំងការត្រួតពិនិត្យសំណើរលុបបំណុលចេញពីបញ្ជីរបស់សាខា។
  • តាមដានដំណើរការផ្លូវច្បាប់ក្នុងការដោះស្រាយបំណុលសម្រាប់សាខារបស់ខ្លួន។
  • ធ្វើការជិតស្និទ្ធជាមួយនាយកនាយិកាសាខាក្នុងការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលលុបចេញពីបញ្ជី។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចពីរឆ្នាំ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។

គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326
Hiring: 3
Post Date: 2025-01-29
Expired on: 2025-02-07
Location: ខេត្តស្ទឹងត្រែង, ស្រុកពាមរក៍ និង ស្រុកម៉ោងឬស្សី

APPLY FOR THIS POSITION

Allowed Type(s) .pdf

Please check I'm not a robot.

Recent Careers