អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម
និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន
និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច
ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ
និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ
ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី
ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
សាខា៖
- ខេត្តពោធិ៍សាត់ (០១)
- ខេត្តព្រះសីហនុ (០១)
- ខេត្តស្វាយរៀង (០១)
- ខេត្តកំពត (០១)
- ខេត្តតាកែវ (០១)
- ខេត្តកំពង់ឆ្នាំង (០១)
- ខេត្តមណ្ឌលគីរី (០១)
- ខណ្ឌមានជ័យ (០២)
- ក្រុងប៉ោយប៉ែត (០១)
- ស្រុកអង្គស្នួល (០១)
មន្រ្ដីគ្រប់គ្រងផ្នែកលក់(ប្រាក់បញ្ញើ-សន្សំ) (Relationship
Supervisor)
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
-
បង្កើត និងអភិវឌ្ឍយុទ្ធសាស្ត្រលក់ នៃប្រាក់បញ្ញើ ATM Card, LOLC
Mobile, User Merchant និងសេវាហិរញ្ញវត្ថុ
ដើម្បីសម្រេចបាននូវគោលដៅអាជីវកម្ម និងធានាបាននូវ
ការបំពេញតម្រូវការរបស់អតិថិជន។
-
គាំទ្រគ្រប់ភាគីពាក់ព័ន្ធ និងសាខា ដើម្បីធានានូវផែនការប្រាក់បញ្ញើ ATM
Card និងសេវាហិរញ្ញវត្ថុ សម្រេចបានតាមគោលដៅ។
-
រៀបចំផែនការប្រមូលប្រាក់បញ្ញើ ATM Card
និងសេវាហិរញ្ញវត្ថុរៀងជារៀងរាល់ថ្ងៃ ប្រកបដោយប្រសិទ្ធិភាពខ្ពស់
និងសម្រេចបាននូវគោលដៅរបស់ អិលអូអិលស៊ី។
-
យល់អំពីអតិថិជនសក្ដានុពល ទីផ្សារ និងតម្រូវការចាំបាច់
ដើម្បីធ្វើផែនការសកម្មភាពចូលទីផ្សារថ្មី ប្រកបដោយប្រសិទ្ធិភាព
ខ្ពស់។
-
ចុះជួបអតិថិជនតាមទីផ្សារ និងបញ្ចុះបញ្ចូលដាក់ប្រាក់បញ្ញើ
ប្រើប្រាស់កាតអេធីអឹម និងណែនាំ អំពីផលិតផលថ្មី របស់ អិលអូអិលស៊ី។
-
រៀបចំរបាយការណ៍សរុបសង្ខេប ដែលបានទំនាក់ទំនងប្រចាំថ្ងៃ ប្រចាំខែ
ប្រចាំឆ្នាំ ហើយធៀបនិងផែនការជាក់ស្តែង
និងស្វែងរកនូវចំណុចខ្សោយដែលកំពុងប្រឈម និងដំដោះស្រាយឱ្យទាន់ពេល។
-
ត្រួតពិនិត្យមើលនូវស្ថានភាពធ្លាក់ចុះនៃការលក់ ប្រាក់បញ្ញើ
និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតដែលអាចកើតមានឡើង និងរកដំណោះស្រាយ។
-
យល់ពីចំណុចខ្សោយនៃផលិតផលប្រាក់បញ្ញើ និងសេវាហិរញ្ញវត្ថុ
ដើម្បីធ្វើការអភិវឌ្ឍន៍ និងអតិថិជនពេញចិត្តកាន់តែខ្លាំង។
-
រក្សាទំនាក់ទំនងជាមួយអតិថិជន ប្រកបដោយភាពរួសរាយ រាក់ទាក់
ស្របតាមគោលការណ៍របស់អិលអូអិលស៊ី។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
-
មានបរិញ្ញាបត្រក្នុងផ្នែកហរិញ្ញវត្ថុ និងធនាគារ ការគ្រប់គ្រង ទីផ្សារ
និងសញ្ញាបត្រដែលមានតម្លៃស្មើ។
-
បទពិសោធន៍ផ្នែកលក់ប្រាក់បញ្ញើ-សន្សំ និងផលិតផល
និងសេវាឌីជីថលកាន់តែល្អ។
- មានជំនាញទំនាក់ទំនង និងសរសេរភាសារអង់គ្លេសបានល្អ។
- មានការប្តេជ្ញាចិត្តខ្ពស់ និងមានភាពស្មោះត្រង់។
- ជាមនុស្សដែលមានលទ្ធផលការងារល្អ។
បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ!
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6)
មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ [email protected]
087 400 277/081 600 955/081900326