រាជធានីភ្នំពេញ ថ្ងៃទី23 ខែមករា ឆ្នាំ2025៖ អិលអូអិលស៊ី
(ខេមបូឌា) ភីអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា
ទទួលបានពានរង្វាន់ជាគ្រឹះស្ថានដែលសម្រេចបាននូវសមិទ្ធផលខ្ពស់ក្នុងការបានបញ្ចេញកម្ចីមានការធានាច្រើនជាងគេ
(Outstanding Performance in Number of Guaranteed Account 2024)
ក្នុងសន្និបាតប្រចាំឆ្នាំរបស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ស្តីពី
“ការធ្វើនវានុវត្តន៍យន្តការធានាឥណទាន ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង”
បន្ទាប់ពីបានអនុវត្តកិច្ចការងារមួយនេះយ៉ាងពេញលេញប្រកបដោយការទទួលខុសត្រូវខ្ពស់។
សិន្នបាតនេះមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម រស់ សីលវ៉ា
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
សន្និបាតប្រចាំឆ្នាំរបស់ CGCC ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ
និងវាយតម្លៃអំពីវឌ្ឍនភាពនៃយន្តការធានាឥណទានរបស់រាជរដ្ឋាភិបាល
សម្ពោធដាក់ឱ្យដំណើរការគម្រោងធានាឥណទានសាធារណៈថ្មីៗ
និងជាវេទិកាចែករំលែកមេរៀន
និងបទពិសោធន៍នៃការធ្វើនវានុវត្តន៍យន្តការធានាឥណទាន
ដើម្បីគាំទ្រហិរញ្ញប្បទានបៃតង ឱ្យកាន់តែមានប្រសិទ្ធភាព
សម្រាប់ការគាំទ្របរិយាន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច
និងមធ្យមនៅកម្ពុជា។ សន្និបាតនេះ មានអ្នកចូលរួមដែលជាតំណាងមកពីស្ថាប័នរដ្ឋ
ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ក្រុមហ៊ុនមូលបត្រ សមាគមអាជីវកម្ម និងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ
១៥០រូប។
ក្នុងឱកាសនោះផងដែរ អិលអូអិលស៊ី ពិតជាមានកិត្តយស
និងសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការទទួលបានពានរង្វាន់
និងប័ណ្ណសរសើរក្នុងការទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចូលរួមឆ្នើមមួយរបស់
CGCC ប្រចាំឆ្នាំ២០២៤។
សមិទ្ធផលនេះបានចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ
និងលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម
(MSMEs) ទូទាំងប្រទេសកម្ពុជា។
Publish date: February 05, 2025