ក្នុងរដូវកាលភ្លៀងធ្លាក់នេះ បើកបររថយន្តផ្ទាល់ខ្លួនកាន់តែធានាសុវត្ថិភាព និងផាសុកភាពខ្ពស់

ជឿជាក់ថាមនុស្សជាច្រើនសុទ្ធតែមានបំណងទិញរថយន្តផ្ទាល់ខ្លួនសម្រាប់សម្រួលមធ្យោបាយធ្វើដំណើរប្រចាំថ្ងៃឱ្យកាន់តែធានាបាននូវសុវត្ថិភាព និងផាសុកភាព ជាពិសេសនៅក្នុងរដូវកាលភ្លៀងធ្លាក់នេះតែម្តង។ ប៉ុន្តែការសម្រេចចិត្តទិញរថយន្តប្រាកដជាមិនមែនជារឿងងាយស្រួលនោះទេ ដូច្នេះហើយ អិលអូអិលស៊ី​ សូមណែនាំនូវសេវាបង់រំលស់រថយន្ត ដែលជាមធ្យោបាយដែលងាយស្រួលបំផុតដែលអាចជួយលោកអ្នកសម្រេចបំណងមួយនេះបាន​ និងសម្រាលបន្ទុកហិរញ្ញវត្ថុបានមួយផ្នែកធំផងដែរ។

ជ្រើសរើសសេវាបង់រំលស់រថយន្ត អិលអូអិលស៊ី លោកអ្នកមានប្រាក់ចូលរួមមុនត្រឹម 15% អាចយករថយន្តក្នុងក្តីស្រមៃជិះបានភ្លាម​ ជាមួយនឹងអាត្រាការប្រាក់ទាបសមរម្យ និងរយៈពេលបង់សងវែង ។ ការបង់រំលស់ជាមួយ អិលអូអិលស៊ី ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា៖

  • ទទួលបានចលនវត្ថុទៅតាមតម្រូវការសម្រាប់យកទៅប្រើប្រាស់ផ្ទាល់ខ្លួន ឬសម្រាប់ប្រតិបត្តិការអាជីវកម្មដោយមិនចាំបាច់ប្រើប្រាស់ធនធានផ្ទាល់ខ្លួន ឬទុនពីមុខរបរ។
  • ផ្ទេរការចំណាយដុលលើការទិញចលនវត្ថុ ទៅជាការចំណាយប្រតិបត្តិការប្រចាំខែវិញ។

ដើម្បីស្នើសុំសេវាបង់រំលស់នៅ អិលអូអិលស៊ី (LOLC) លោកអ្នកអាចទាក់ទងទៅការិយាល័យសាខាណាមួយទូទាំងប្រទេសដែលនៅជិតលោកអ្នកបំផុត នៅរៀងរាល់ថ្ងៃចន្ទ ដល់ សុក្រ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:០០ ល្ងាច ឬ ទាក់ទងទៅកាន់ផ្នែកទំនាក់ទំនងអតិថិជន នៅរៀងរាល់ថ្ងៃចន្ទ ដល់ អាទិត្យ ចាប់ពីម៉ោង ៦:០០​​ ព្រឹក ដល់ ១០:០០ យប់ តាមរយៈ៖

- ទូរសព្ទ ៖ ០២៣ ៩៩១ ៩៩១

- អ់ុីម៉ែល​ ៖ [email protected]

- គេហទំព័រ ៖ www.lolc.com.kh

Publish date: May 28, 2024