Promotions
ប្រូម៉ូសិន
ភ្នំពេញ៖ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីចូលរួមចំណែកប្រមូលកាកសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលបង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់មនុស្ស។ ក្រុមហ៊ុនទាំងពីរបានចុះកិច្ចព្រមព្រៀងជាមួយគ្នាក្រោមគោលដៅនៃសកម្មភាពចំនួនពីរ។
ទីមួយ ការដាក់ធុង (Battery Recycle Bin) នៅក្នុងការិយាល័យប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ដើម្បីឱ្យបុគ្គលិក និងអតិថិជនចូលរួមប្រមូលសំណល់ថ្មពិល ឬថ្មទូរសព្ទដាក់ក្នុងធុង។
ទីពីរ ការប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក (ទូរសព្ទ កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន ម៉ាស៊ីនកូពី ម៉ាស៊ីនថត អាគុយជាដើម) ហើយប្រគល់ជូនទៅក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីប្រើប្រាស់បន្ត និងបំបែកកាកសំណល់ដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា បានសហការណ៍ជាមួយក្រសួងបរិស្ថាន បង្កើតឡើងក្នុងឆ្នាំ ២០១៩ ក្នុងគោលបំណងប្រមូលថ្មពិល និងសំណល់បរិក្ខាអគ្គិសនី និងអេឡិចត្រូនិក ដើម្បីកាត់បន្ថយការចោលសំណល់គ្រោះថ្នាក់ទាំងនោះទៅទីសាធារណៈ។
អិលអូអិលស៊ី ពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងក្នុងការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអេកូបាត អេនើជី ខេមបូឌា ពីព្រោះកិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែល អិលអូអិលស៊ី តែងតែយកចិត្តទុកដាក់ និងបានអនុវត្តជារៀងមក។ អិលអូអិលស៊ី មានគម្រោងនឹងបន្តសកម្មភាពចូលរួមការពារបរិស្ថានក្នុងឆ្នាំនេះបន្តទៀត។ “បរិស្ថានល្អចាប់ផ្តើមពីអ្នក អិលអូអិលស៊ី ចូលរួមចំណែកការពារបរិស្ថានជាមួយអ្នក!”
Publish date: January 03, 2024
LOLC (Cambodia) Plc. has been serving Cambodian public and society for over 30 years, and has been recognized by both local and international financial authorities. Our products and services are committed to improving the livelihood of Cambodian customers.
#666B, Street 271, Kbal Tumnub Muoy Village, Sangkat Boeng Tumpun 2, Khan Mean Chey, Phnom Penh, Cambodia.
023 991 991 [email protected] Information Security |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved