iPay Cambodia របស់ អិលអូអិលស៊ី អាចចាយប្រាក់រៀលនៅថៃបានយ៉ាងងាយ

កម្មវិធីធនាគារចល័ត iPay Cambodia របស់ អិលអូអិលស៊ី អាចធ្វើការទូទាត់ថ្លៃទំនិញបានយ៉ាងងាយនៅប្រទេសថៃ។ លោកអ្នកគ្រាន់តែធ្វើការស្គែនទូទាត់ប្រាក់ពីគណនីប្រាក់រៀល ទៅកាន់ QR Code របស់អាជីវករថៃដែលមាននិមិត្តសញ្ញា PropmtPay ទូទាំងប្រទេសថៃ។ ធានាបានថាដំណើរកម្សាន្តរបស់អ្នកនៅប្រទេសថៃកាន់តែរីករាយ ជាមួយរបៀបចាយវាយថ្មីនេះដោយមិនចំណាយពេលប្ដូរប្រាក់រៀលទៅជាប្រាក់បាតដូចមុនទៀតឡើយ។

របៀបនៃការធ្វើប្រតិបត្តិការស្គែនទូទាត់ប្រាក់នៅប្រទេសថៃ ពី iPay Cambodia ទៅ PromptPay

សូមទស្សនា វីដេអូ “ របៀបស្គែន Thai QR Code តាម រយៈ iPay Cambodia ” ឬចូលតាមជំហានដូចខាងក្រោម៖

  1. ចូលទៅក្នុងកម្មវិធី iPay Cambodia
  2. ចុចពាកុ្យ QR Code (Android) ឬ Scan QR Code (iOS)
  3. ស្គែនទូទាត់ជាមួយ QR Code ដែលមាននិមិត្តសញ្ញា PromptPay
  4. ជ្រើសរើសគណនី KHR ដើម្បីផ្ទេរប្រាក់ចេញ
  5. បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់
  6. ជ្រើសរើសគោលបំណងនៃប្រតិបត្តិការ
  7. ចុច Pay រួចចុច Confirm
  8. បញ្ចូល PIN Code ដើម្បីបញ្ចប់ប្រតិបត្តិការ
  9. ប្រព័ន្ធនឹងបង្ហាញពាក្យ Payment Successful

លក្ខខណ្ឌសម្រាប់ការទូទាត់៖

  • QR Code ឆ្លងប្រទេសដែលអាចស្គែននៅប្រទេសថៃបាន មាន Logo ThaiQR/ PromptPay ជាសម្គាល់
  • អាចទូទាត់ចេញតែពីគណនីប្រាក់រៀលតែប៉ុណ្ណោះ ហើយ Thai QR ត្រូវតែជារូបិយប័ណ្ណបាត (THB)
  • ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ ចំនួន ១០.០០០.០០០ រៀល
  • ស្គែនបានគ្រប់សមាជិកដៃគូរ PromptPay
  • ទូទាត់បានតែ QR Merchant ប៉ុណ្ណោះ

Publish date: February 26, 2024