កម្មវិធីប្រកួតផលិតវីដេអូខ្លី (Short Video Competition)

ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់រូបិយប័ណ្ណប្រាក់រៀលខ្មែរ ដែលជាផ្នែកសំខាន់មួយនៃកំណើនសេដ្ឋកិច្ចជាតិ និងបង្ហាញពីអត្តសញ្ញាណជាតិ ឯករាជ្យភាព ​និងមោទនភាពជាតិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី​ បានរៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លីក្រោមប្រធានបទ “លុយរៀល លុយជាតិ” ។​ បេក្ខជននឹងតម្រូវឱ្យផលិតវីដេអូខ្លី ដែលឆ្លុះបញ្ចាំងពីប្រធានបទណាមួយខាងក្រោម៖
  1. សារៈសំខាន់នៃប្រាក់រៀលសម្រាប់ប្រទេសកម្ពុជា
  2. សារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀលតាមរយៈប្រព័ន្ធឌីជីថលប្រចាំថ្ងៃ
  3. ការផ្សព្វផ្សាយប្រាក់រៀលនៅក្នុងវិស័យទេសចរណ៍
  4. តួនាទីយុវជនក្នុងការលើកកម្ពស់ប្រាក់រៀល
  5. ប្រាក់រៀលក្នុងវិស័យអប់រំ៖ ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុ
  6. ការវិវត្តនៃប្រាក់រៀល៖ អតីតកាល បច្ចុប្បន្នកាល និង អនាគតកាល
  7. សារៈប្រយោជន៍នៃការប្រើប្រាស់ប្រាក់រៀលសម្រាប់អាជីវកម្ម។

1. លក្ខខណ្ឌក្នុងការចូលរួម៖

  • បេក្ខជនជាជនជាតិខ្មែរ ត្រូវមានអាយុចាប់ពី 18ឆ្នាំ រហូតដល់ 65ឆ្នាំ
  • បេក្ខជនអាចចូលរួមជាបុគ្គល ឬជាក្រុមដែលមានចំនួនសមាជិករហូតដល់ 5នាក់ និងអាចដាក់បញ្ជូនវីដេអូបានតែមួយប៉ុណ្ណោះក្នុងបេក្ខជនម្នាក់ ឬមួយក្រុម (សម្រាប់ការចូលរួមជាក្រុម)
  • បុគ្គលិក អិលអូអិលស៊ី មិនអាចចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនេះបានទេ។

2. លក្ខខណ្ឌក្នុងការផលិតវីដេអូ៖

  • វីដេអូត្រូវមានរយៈពេលចន្លោះពី 3នាទីទៅ 5នាទី
  • ខ្លឹមសារនៃវីដេអូមានអត្ថន័យដូចនឹងប្រធានបទណាមួយដែលបានជ្រើសរើសខាងលើ
  • វីដេអូតម្រូវឱ្យបង្ហាញពីសេវាកម្មឬផលិតផលរបស់ អិលអូអិលស៊ី យ៉ាងតិចចំនួនមួយ ដែលគាំទ្រពីការប្រើប្រាស់ប្រាស់រៀល (ឧទាហរណ៍៖ គណនីសន្សំប្រាក់រៀល គណនីឌីជីថលប្រាក់រៀល KHQRប្រាក់រៀល ជាដើម)
  • លក្ខខណ្ឌវីដេអូ៖
    • ជាទម្រង់ MP4
    • គុណភាព Full HD (1920x 1080 resolution)
    • ទំហំវីដេអូមិនត្រូវលើសពី 1GB
    • Rename File: ចំណងជើងវីដេអូ និងឈ្មោះក្រុម
  • វីដេអូទាំងអស់ត្រូវតែជាគំនិតបង្កើតថ្មី មិនចម្លងអ្នកដទៃ និងមិនធ្លាប់បានដាក់បញ្ជូនទៅប្រកួតក្នុងកម្មវិធីផ្សេងពីមុនមក
  • វីដេអូមិនត្រូវមានរូបភាពជេរប្រមាថ ការរើសអើង រូបភាពអាសអាភាស រូបភាពហឹង្សា ឬសកម្មភាពខុសច្បាប់ណាមួយឡើយ។

3. លក្ខខណ្ឌនៃការវាយតម្លៃ

អិលអូអិលស៊ី នឹងជ្រើសរើសយកវីដេអូជ័យលាភីចំនួន ៣ ដោយផ្តល់ពិន្ទុតាមរយៈការវាយតម្លៃដូចខាងក្រោម៖

  • គុណភាពមាតិកា
  • គំនិតដើម និងភាពច្នៃប្រឌិត
  • គុណភាពវីដេអូ

4. របៀបដាក់ពាក្យ

ដើម្បីដាក់ពាក្យចូលរួមប្រកួត បេក្ខជនតម្រូវឱ្យបំពេញព័ត៌មានតាមទម្រង់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់នេះ៖
https://forms.office.com/r/Xau7ZUJt1J
បេក្ខជនត្រូវចុះឈ្មោះចូលរួមប្រកួតឱ្យបានត្រឹម ថ្ងៃទី១៨ ខែធ្នូ​ ឆ្នាំ២០២៤

5. របៀបដាក់បញ្ជូនវីដេអូ

ដើម្បីដាក់បញ្ជូនស្នាដៃវីដេអូរបស់អ្នក សូម Upload វីដេអូនោះ ទៅក្នុង Google Drive បន្ទាប់មក Share Link នោះត្រឡប់មកកាន់ Microsoft Forms ខាងក្រោមនេះ!
https://forms.office.com/r/eBauaRXKvX
(សូមដាក់ Link ជាសាធារណៈ “Anyone with the link” ដើម្បីឱ្យក្រុមការងារអាចទាញយកវីដេអូរបស់អ្នកបាន)
បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវបញ្ជូនវីដេអូរបស់ខ្លួនមកកាន់ Microsoft Forms ខាងលើឱ្យបានត្រឹម ថ្ងៃទី៦ ខែមករា​ ឆ្នាំ២០២៥ វេលាម៉ោង ១២:០០ យប់ជាកំហិត។

6. ប្រាក់រង្វាន់

  • វីដេអូជ័យលាភីលេខ ១ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៦.០០០.០០០ រៀល។
  • វីដេអូជ័យលាភីលេខ ២ នឹងទទួលបានប្រាក់រង្វាន់ចំនួន ៤.០០០.០០០ រៀល។
  • ដេអូជ័យលាភីលេខ ៣ នឹងត្រូវទទួលបានប្រាក់រង្វាន់ចំនួន ៣.០០០.០០០ រៀល។

*បញ្ជាក់៖ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!
អិលអូអិលស៊ី រក្សាសិទ្ធិក្នុងការផ្សព្វផ្សាយវីដេអូជ័យលាភីរបស់បេក្ខជនជាសាធារណៈ។

សម្រាប់ចម្ងល់ផ្សេងៗ លោកអ្នកអាច Telegram មកកាន់៖​
0
81 300 263 / 081 500 858 / 023 991 991

Publish date: November 28, 2024