ប័ណ្ណអេធីអឹម / ស៊ីអេសអេស (CSS)

ប័ណ្ណអេធីអឹម អិលអូអិលស៊ី ផ្ដល់ជូនលោកអ្នកនូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់អ្នកឱ្យកាន់តែប្រសើរ។ ជាមួយគ្នានេះ លោកអ្នកអាចធ្វើប្រតិបត្តិការធនាគារដោយខ្លួនឯងជាមួយសមាជិក ស៊ីអេសអេស រួមមាន៖ ដកសាច់ប្រាក់ ទិញទំនិញ ពិនិត្យមើលសមតុល្យគណនី ប្ដូរលេខកូដសម្ងាត់ ស្នើសុំរបាយការណ៍គណនីសង្ខេប និងការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី/អន្តរធនាគារ នៅតាមម៉ាស៊ីន អេធីអឹម របស់សមាជិក ស៊ីអេសអេស ដែលមានជាង ៤,០០០ ម៉ាស៊ីន ទូទាំងប្រទេសដោយមិនគិតកម្រៃសេវា។


អត្ថប្រយោជន៍៖

  • មិនគិតកម្រៃសេវាប្រចាំឆ្នាំ
  • អាចដកប្រាក់បានភ្លាមៗនៅតាមម៉ាស៊ីនអេធីអឹម ដែលជាសមាជិក ស៊ីអេសអេស
  • មិនគិតកម្រៃសេវាលើប្រតិបត្តិការ តាមរយៈម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ ដែលជាសមាជិក ស៊ីអេសអេស
  • ចំណេញពេលវេលា និងកាត់បន្ថយចំណាយ
  • មានសុវត្ថិភាព និងកាត់បន្ថយហានិភ័យ

លក្ខណៈពិសេសនៃផលិតផល៖

លក្ខណៈពិសេស បរិយាយ
រូបិយប័ណ្ណ  
រៀល និងដុល្លារ  
ការរក្សាសមតុល្យអប្បបរមា  
អតិថិជនត្រូវមានសមតុល្យ ៤០,០០០ រៀលឬ ១០ ដុល្លារអាមេរិក  
ប្រភេទប្រតិបត្តិការប័ណ្ណអេធីអឹម  
១. តាមរយៈម៉ាស៊ីនអេធីអឹម   
  • ដកប្រាក់/ធ្វើការដកប្រាក់រហ័ស
  • ពិនិត្យសមតុល្យគណនី
  • របាយការណ៍គណនីសង្ខេប
  • ការផ្ទេរប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬឆ្លងធនាគារ
  • ផ្លាស់ប្ដូរលេខសម្ងាត់ PIN
២. តាមរយៈម៉ាស៊ីនឆូតប័ណ្ណ (POS)
  • ការទិញទំនិញ

  • ដកសាច់ប្រាក់

  • បញ្ជូនមូលនិធិត្រឡប់វិញ 
  • បង្វែរមូលនិធិលើប្រតិបត្តិការទិញ

  • ពិនិត្យសមតុល្យគណនី

លក្ខខណ្ឌគណនីសម្រាប់ស្នើសុំប័ណ្ណអេធីអឹម 

  គណនីឯកត្តជន (Single Account)
  គណនីរួម (Any One Of Us)៖ ឧទាហរណ៍៖ ប្រសិនបើគណនីរួមមានគ្នា ២ ឬ៣ នាក់ អតិថិជនអាចស្នើសុំប័ណ្ណ អេធីអឹមបានម្នាក់១  ទៅតាម CID រៀងៗខ្លួន ដោយចុះហត្ថលេខា ឬផ្ដិតស្នាមមេដៃ ឲ្យបានត្រឹមត្រូវ។

រយៈពេលទទួលបានប័ណ្ណអេធីអឹម

អតិថិជន អញ្ជើញមកការិយាល័យអិលអូអីលស៊ី ដោយបំពេញទម្រង់ស្នើសុំឱ្យបានត្រឹមត្រូវ នោះអតិថិជននឹងទទួលបានប័ណ្ណអេធីអឹមភ្លាមៗ។

ការភ្ជាប់គណនីជាមួយនឹងប័ណ្ណអេធីអឹម

  • ប័ណ្ណអេធីអឹមមួយ ភ្ជាប់គណនីបញ្ញើសំចៃបានតែមួយប៉ុណ្ណោះ ហើយអតិថិជនម្នាក់អាចស្នើសុំប័ណ្ណអេធីអឹម បានចំនួនច្រើនបំផុត ២ ប័ណ្ណ ដោយមិនគិតកម្រៃសេវា និងភ្ជាប់គណនីបញ្ញើសំចៃផ្សេងគ្នា។

  • សម្រាប់ការស្នើសុំប័ណ្ណអេធីអឹម លើសពី ២ អតិថិជនតម្រូវឱ្យបង់កម្រៃសេវាជូន អិលអូអិលស៊ី។ 
ប្រតិបត្តិការតម្រូវឱ្យបំពេញ “ទម្រងស្នើសុំប័ណ្ណ អេធីអឹម អិលអូអិលស៊ី(LOLC Form A-01)” 
ក្នុងករណីអតិថិជនអញ្ជើញមកសាខា អិលអូអិលស៊ី ណាមួយដើម្បីស្នើសុំដូចខាងក្រោមតម្រូវឱ្យបំពេញទម្រង់ស្នើសុំ៖
 ស្នើសុំប័ណ្ណអេធីអឹម លើកដំបូង
 ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ ត្រូវបានលួច ឬខូច)
 ស្នើសុំលេខកូដសស្ងាត់ PIN ថ្មី
 ស្នើសុំមោឃភាព/បិទប័ណ្ណអេធីអឹម
 ស្នើសុំបង្ខាំងប័ណ្ណអេធីអឹម
 ស្នើសុំដំណើរការប័ណ្ណអេធីអឹមឡើងវិញ
 ស្នើសុំជម្រះលេខកូដសម្ងាត់ PIN ខុស 
 ស្នើសុំការកែប្រែព័ត៏មាន  

ទំហំទឹកប្រាក់ និងប្រតិបត្តិការក្នុងមួយថ្ងៃ ៖

ប្រភេទប្រតិបត្តិការ

ប្រភេទប័ណ្ណអេធីអឹម

ប័ណ្ណក្លាស៊ីក ប័ណ្ណព្រីមៀម

ដកប្រាក់/ដកប្រាក់រហ័ស

១.០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ ១០ដង

៣.០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ ២០ដង

ផ្ទេរប្រាក់ក្នុងរង្វង់អិលអូអិលស៊ី/អន្តរធនាគារ

១.០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ ១០ដង

៣.០០០ ដុល្លារ ឬសមមូលប្រាក់រៀល ឬ ២០ដង

ប្តូរលេខកូដសម្ងាត់

មិនកំណត់

ពិនិត្យសមតុល្យគណនី

ស្នើសុំរបាយការសង្ខេប


ចំណាំ ៖  សម្រាប់ទំហំទឹកប្រាក់ក្នុងមួយប្រតិបត្តិការ អាស្រ័យតាមម៉ាស៊ីនរបស់សមាជិកស៊ីអេសអេស។

 កម្រៃសេវា៖


លេខ បរិយាយ តម្លៃសេវា
ដុល្លារ រៀល

រាល់ប្រតិបត្តិការតាមម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនឆូតប័ណ្ណ ដែលជាសមាជិក ស៊ីអេសអេស

មិនគិតកម្រៃ

ស្នើសុំប័ណ្ណអេធីអឹមជំនួស (ប័ណ្ណផុតកំណត់សុពលភាព)

ស្នើសុំប័ណ្ណអេធីអឹម លើសពី ២ ប័ណ្ណ  

5

20,000

ស្នើសុំប័ណ្ណអេធីអឹមជំនួស (បាត់ ត្រូវបានលួច ឬខូច) 
មោឃភាព/បិទប័ណ្ណអេធីអឹមមុន ៣ខែ 

ទាញយកប្រតិបត្តិការប័ណ្ណអេធីអឹម អិលអូអិលស៊ី ជាមួយសមាជិក ស៊ីអេសអេស


លក្ខខណ្ឌតម្រូវសម្រាប់ស្នើសុំប័ណ្ណ អេធីអឹម៖

  • អតិថិជនតម្រូវឱ្យមានគណនីបញ្ញើសំចៃជាមួយ អិលអូអិលស៊ី ជាប្រាក់រៀល ឬដុល្លារ
  • ភ្ជាប់ជាមួយលិខិតសម្គាល់អត្តសញ្ញាណដែលមានសុពលភាព

របៀបស្នើសុំ៖

  • សូមទៅកាន់ការិយាល័យអិលអូអិលស៊ី ដើម្បីដាក់ពាក្យស្នើសុំ។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!