ប្រព័ន្ធគណនាថ្លៃជួល នឹងជួយលោកអ្នកក្នុងការគណនាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវបង់ថ្លៃជួលប្រចាំខែ ដោយផ្អែកលើទំហំភតិសន្យា និងរយៈពេលជួលសម្រាប់លោកអ្នកដែលមានបំណងចង់បានចលនវត្ថុដូចជា៖ ម៉ូតូ ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក (ម៉ូតូកង់បី) រថយន្ត និងគ្រឿងចក្រកសិកម្ម ដើម្បីយកមកប្រើប្រាស់ក្នុងអាជីវកម្ម ឬផ្ទាល់ខ្លួន ពី អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។
ការណែនាំពីវិធីប្រើប្រាស់៖
១. ជ្រើសរើសប្រភេទផលិតផលដែលត្រូវជួល
២. វាយបញ្ចូលទំហំភតិសន្យា
៣. វាយបញ្ចូលចំនួនខែ ដែលលោកអ្នកចង់ស្នើសុំជួល
៤. ជ្រើសរើសរបៀបបង់សង៖ រំលស់ថយ ឬ រំលស់ថេរ
៥. ចុចលើប៊ូតុងគណនា
សម្គាល់:
- ការគណនាខាងលើត្រូវបានកំណត់ឡើងក្នុងគោលបំណងជម្រាបជូនជាដំណឹងប៉ុណ្ណោះ និងអាចមានការកែប្រែ។
- ការគណនានេះត្រូវបានកំណត់ឡើងសម្រាប់តែអតិថិនជនដែលជានិវាសជនតែប៉ុណ្ណោះ។