សេវាផ្ទេរមូលនិធិភ្លាមៗ

សេវា ផ្ទេរមូលនិធិភ្លាមៗ (RFT) គឺជាការផ្ដួចផ្ដើមដោយធនាគារជាតិនៃកម្ពុជា (NBC)។ សេវានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់អតិថិជនក្នុង ការធ្វើ ប្រតិបត្តិការផ្ទេរប្រាក់រវាងសមាជិកនៃប្រព័ន្ធផ្ទេរមូលនិធិភ្លាមៗ។ ដើម្បីប្រើប្រាស់សេវានេះ អ្នកផ្ទេរតម្រូវឱ្យមានគណនីបញ្ញើសំចៃ ចំណែកឯអ្នកទទួលវិញ អាចទទួលប្រាក់តាមរយៈគណនីបញ្ញើសំចៃ ឬក៏តាមលេខទូរស័ព្ទ។

អត្ថប្រយោជន៍៖

  • ធ្វើប្រតិបត្តិការ ដោយមិនអស់ថ្លៃសេវា
  • អាចផ្ទេរ ឬដកប្រាក់ក្នុងរង្វង់ អិលអូអិលស៊ី ឬក្នុងចំណោមសមាជិកប្រព័ន្ធផ្ទេរ មូលនិធិភ្លាមៗ
  • មិនមានការកំណត់លើចំនួនដងនៃប្រតិបត្តិការ ក្នុងមួយថ្ងៃ ចំពោះប្រតិបត្តិការដែលធ្វើឡើង នៅការិយាល័យរបស់ អិលអូអិលស៊ី ឬតាមរយៈ iPay Cambodia ឬតាមរយៈ Internet Banking
  • ងាយស្រួល រហ័ស និងមានសុវត្ថិភាព

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
រូបិយប័ណ្ណ ប្រាក់រៀល  និងប្រាក់ដុល្លារ
មធ្យោបាយផ្ទេរប្រាក់  នៅ​ការិយាល័យរបស់ អិលអូអិលស៊ី
 តាមរយៈ iPay Cambodia
 តាមរយៈ Internet Banking
ប្រភេទប្រតិបត្តិការ  គណនី ទៅគណនី
 គណនី ទៅលេខទូរស័ព្ទ

ទំហំទឹកប្រាក់ផ្ទេរអតិបរមា

  ការិយាល័យ អិលអូអិលស៊ី
     គណនី ទៅគណនី
       - ក្នុងមួយប្រតិបត្តិការ៖ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារ
       - ក្នុងមួយថ្ងៃ៖ គ្មានកំណត់
     គណនីទៅលេខទូរស័ព្ទ
       - ក្នុងមួយប្រតិបត្តិការ៖ តិចជាង ៤.០០០.០០០ រៀល ឬ តិចជាង ១.០០០ ដុល្លារ
       - ក្នុងមួយថ្ងៃ៖ គ្មានកំណត់
 iPay Cambodia/Internet Banking
     គណនី កាន់គណនី
       -  ក្នុងមួយប្រតិបត្តិការ៖ ៤០.០០០.០០០ រៀល និង ១០.០០០ដុល្លារ
       -  ក្នុងមួយថ្ងៃ៖ ៨០.០០០.០០០ រៀល និង ២០.០០០ដុល្លារ
     គណនី ទៅលេខទូរស័ព្ទ   
       - ក្នុងមួយប្រតិបត្តិការ៖  ៣.៩៩៦.០០០ រៀល និង ៩៩៩ដុល្លារ
       - ក្នុងមួយថ្ងៃ៖ ៨០.០០០.០០០ រៀល និង ២០.០០០ដុល្លារ

កម្រៃសេវា៖

អិលអូអិលស៊ី មិនគិតកម្រៃសេវា


សមាជិកសេវាផ្ទេរមូលនិធិភ្លាមៗ (គិតត្រឹមខែតុលា ឆ្នាំ២០២៣)

លេខ

ធនាគារ/គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ

ធនាគារ អេស៊ីលីដា ភីអិលស៊ី
ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
ធនាគារ កាណាឌីយ៉ា ក.អ
ធនាគារ គូកមីន កម្ពុជា ភីអិលស៊ី
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
ធនាគារ ភ្នំពេញពាណិជ្ជ
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
ធនាគា ព្រីនស៍
ធនាគារ ស៊ីនហានខ្មែរ
១០ ធនាគារ វឌ្ឍនៈ
 ១១ ធនាគារកម្ពុជាសាធារណៈ
 ១២ ធនាគារ ស្ថាបនា
 ១៣ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
 ១៤ ធនាគារ អ៊ូរី 
 ១៥ ធនាគារឯកទេស ឌីជីប៊ី ភីអិលស៊ី
 ១៦ ធនាគារ អ៊ិនដាសស្ទ្រៀលប៊ែង អហ្វ ខូរៀ

លក្ខខណ្ឌតម្រូវ៖

ពីគណនី ទៅគណនី

  • អ្នកផ្ទេរ តម្រូវឱ្យមានគណនីជាមួយ អិលអូអិលស៊ី និងមានសមតុល្យគ្រប់គ្រាន់ក្នុងការផ្ទេរចេញ។
  • អ្នកទទួល តម្រូវឱ្យមានគណនីសន្សំជាមួយសមាជិកប្រព័ន្ធ RFT ។

ពីគណនី ទៅលេខទូរស័ព្ទ

  • អ្នកផ្ទេរ តម្រូវឱ្យមានគណនីជាមួយ អិលអូអិលស៊ី និងមានសមតុល្យគ្រប់គ្រាន់ក្នុងការផ្ទេរចេញ។
  • អ្នកទទួល តម្រូវឱ្យមានលេខទូរស័ព្ទ និងឯកសារសម្គាល់ខ្លួនចេញដោយអាជ្ញាធរ។

ការដកប្រាក់

  • ដើម្បីដកប្រាក់នៅការិយាល័យរបស់អិលអូអិលស៊ី អ្នកទទួលតម្រូវឱ្យមានគណនីជាមួយ អិលអូអិលស៊ី (សម្រាប់ការផ្ទេរពីគណនី ទៅកាន់គណនី) ឬលេខទូរស័ព្ទ និងឯកសារសម្គាល់ខ្លួនចេញដោយអាជ្ញាធរ (សម្រាប់ការផ្ទេរពីគណនី ទៅលេខទូរស័ព្ទ)។

មធ្យោបាយធ្វើប្រតិបត្តិការ៖

  • អញ្ជើញទៅកាន់ការិយាល័យ អិលអូអិលស៊ី ណាមួយ ដើម្បីធ្វើប្រតិបត្តិការផ្ទេរប្រាក់
  • តាមរយៈ Internet Banking និង iPay Cambodia

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!