ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម ត្រូវបានបង្កើតឡើងដើម្បីជួយដល់បុគ្គល ក្រុមហ៊ុន ឬសហគ្រាស ក្នុងការទ្រទ្រង់ និងដំណើរការអាជីវកម្ម ស្របច្បាប់របស់ពួកគេ នៅក្នុងវិស័យពាណិជ្ជកម្ម សេវាកម្ម កសិពាណិជ្ជកម្ម និងផលិតកម្មជាដើម។ អតិថិជនគោលដៅសម្រាប់ប្រាក់កម្ចីនេះ គឺអតិថិជនដែលមានអាជីវកម្មខ្នាតតូច និងមធ្យម ហើយត្រូវការកម្ចីទំហំចាប់ពី ៤០.០០០.០០១ រៀល ឡើងទៅ ឬសមមូលនឹងប្រាក់ដុល្លារ ឬប្រាក់បាត។
ប្រាក់កម្ចីសហគ្រាសខ្នាតតូច និងមធ្យម របស់អិលអូអិលស៊ី ផ្តល់ជូននូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួនរួមមាន៖
- អត្រាការប្រាក់ទាបសមរម្យ និងគណនាការប្រាក់ទៅលើតែប្រាក់ដើមដែលកំពុងជំពាក់តែប៉ុណ្ណោះ
- ផ្តល់ជម្រើសងាយស្រួលក្នុងការខ្ចីប្រាក់ និងបង់សងនៅតាមការិយាល័យអិលអូអិលស៊ីដែលនៅជិតបំផុត ឬតាមរយៈភ្នាក់ងារផ្សេងៗដែលជាដៃគូសហការរបស់អិលអូអិលស៊ី
- រយៈពេលប្រាក់កម្ចី និងការបង់សងមានភាពបត់បែនទៅតាមតម្រូវការផ្ទាល់ខ្លួន ឬតម្រូវការអាជីវកម្ម