គណនីបញ្ញើសំចៃ

គណនីបញ្ញើសំចៃ ផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការដាក់ ដក ឬផ្ទេរប្រាក់បានគ្រប់ពេលវេលាគ្រប់ទីកន្លែងរាល់ម៉ោងធ្វើការដោយមិនកំណត់ចំនួនទឹកប្រាក់។ គណនីប្រភេទនេះជា ជម្រើសដ៏ប្រសើរបំផុតសម្រាប់លោកអ្នក ក្នុងការរក្សាសាច់ប្រាក់ និងតម្រូវការប្រើប្រាស់សាច់ប្រាក់ប្រចំាថ្ងៃ។ បើកគណនីបញ្ញើសំចៃ ជាមួយ អិលអូអិលស៊ី លោកអ្នកនឹងសម្រេចបានគោលដៅហិរញ្ញវត្ថុ ដោយគ្មានហានិភ័យ និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងសាច់ប្រាក់របស់លោកអ្នក។


អត្ថប្រយោជន៍នៃគណនីបញ្ញើសំចៃ៖

  • បង្កើនប្រាក់ចំណូលតាមរយៈការទទួលបានការប្រាក់ខ្ពស់
  • ធានាបាននូវសុវត្ថិភាពសាច់ប្រាក់របស់លោកអ្នក
  • មានជម្រើសក្នុងការដាក់ប្រាក់សន្សំបានច្រើនរូបបិយប័ណ្ណ (រៀល  និងដុល្លារ)
  • ងាយស្រួល ក្នុងការដាក់ ដក និងផ្ទេរប្រាក់បានរៀងរាល់ម៉ោងធ្វើការ នៅគ្រប់ការិយាល័យ អិលអូអិលស៊ី
  • ផ្តល់ជូន ប័ណ្ណអេធីអឹម (ATM Card) ដែលអាចធ្វើប្រតិបត្តិការផ្សេងៗបានក្នុងរង្វង់សមាជិក CSS ដោយមិនគិតកម្រៃសេវា
  • ចុះឈ្មោះប្រើប្រាស់កម្មវិធី iPay Cambodia ដែលអាចធ្វើប្រតិបត្តិការផ្សេងៗដោយមិនអស់កម្រៃសេវា

លក្ខណៈពិសេសនៃផលិតផល៖

លេខ លក្ខណៈពិសេស បរិយាយ
ប្រភេទរូបិយប័ណ្ណ រៀល និងដុល្លារ
សមតុល្យអប្បបរមាក្នុងគណនី អតិថិជនមានជម្រើសក្នុងការដាក់ប្រាក់ ឬមិនដាក់ប្រាក់តម្កល់ពេលបើកគណនីដំបូង
ការគណនាការប្រាក់ ការប្រាក់ត្រូវបានបង្គររៀងរាល់ថ្ងៃ និងត្រូវបង់នៅចុងខែនីមួយៗ ដោយស្វ័យប្រវត្តិក្នុងគណនីបញ្ញើសំចៃ ឬនៅពេលដែលគណនីត្រូវបានបិទ។
ប្រភេទគណនី  គណនីឯកត្តជន
 គណនីរួម
 គណនីសាជីវកម្ម
ប្រតិបត្តិការតាមរយៈ  គ្រប់បញ្ជរ អិលអូអិលស៊ី ក្នុងម៉ោងធ្វើការ
 សេវាធនាគារចល័ត iPay Cambodia 
 សេវា Internet Banking
 ប័ណ្ណ ATM អេធីអឹម ២៤/៧ ដែលជាសមាជិករបស់ CSS
ពន្ធកាត់ទុក  ៤% សម្រាប់និវាសនជន
 ១៤% សម្រាប់អនិវាសនជន
 ០% សម្រាប់ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬស្ថាប័នរដ្ឋ


អត្រាការប្រាក់គណនីបញ្ញើសំចៃ៖

រូបវន្តបុគ្គល/ ស្ថាប័នមិនមែនស្ថាប័នហិរញ្ញវត្ថុ ស្ថាប័នហិរញ្ញវត្ថុ
រៀល/ដុល្លារ រៀល/ដុល្លារ
៣% ១%


កម្រៃសេវា៖

លេខ បរិយាយ កម្រៃសេវា
រៀល ដុល្លារ
ស្នើសុំសៀវភៅសន្សំគណនីបញ្ញើសំចៃថ្មី (បាត់ ឬខូច) ២០.០០០ ៥.០០
ស្នើសុំលិខិតអះអាងនៃការបញ្ជាក់សមតុល្យប្រាក់បញ្ញើ ២០.០០០ ៥.០០
កម្រៃសេវាប្រចាំឆ្នាំ សម្រាប់គណនីគ្មានប្រតិបត្តិការលើសពី រយៈពេល ១២ខែ ២០.០០០ ៥.០០
បិទគណនីបញ្ញើសំចៃមុនមួយខែ បន្ទាប់ពីថ្ងៃបើក ២០.០០០ ៥.០០

 បញ្ញត្តិ និងលក្ខខណ្ឌទូទៅ

ឯកសារតម្រូវ៖

  • សម្រាប់អតិថិជនរូបវន្តបុគ្គល៖
     - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមានសុពលភាព (គំរូថ្មី)
     - លិខិតឆ្លងដែនមានសុពលភាព
  • សម្រាប់អតិថិជននីតិបុគ្គល៖ 
     - អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព ឬលិខិតឆ្លងដែនមានសុពលភាពរបស់អ្នកតំណាង *
     - លក្ខន្តិកៈ ឬអនុស្សរណៈ *
     - វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម (ទម្រង់ជាឌីជីថល) *
     - វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (អាករលើតម្លៃបន្ថែម-អតប)/ប័ណ្ណពន្ធប៉ាតង់ *
     - សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ឬលិខិតអនុញ្ញាតឱ្យបើកគណនី *
     - ឯកសារផ្សេងៗទៀត ប្រសិនបើមាន។

ការស្នើសុំប្រើប្រាស់គណនីបញ្ញើសំចៃ៖

  • សូមអញ្ជើញទៅកាន់ការិយាល័យអិលអូអិលស៊ីណាមួយដែលនៅជិតលោកអ្នកបំផុត ។

របៀបដាក់ពាក្យស្នើសុំឥណទាន


ជួបជាមួយអ្នកប្រឹក្សា

ត្រូវការយោបល់អំពីឥណទានមែនដែរឬទេ? លោកអ្នកអាចជួបជាមួយអ្នកប្រឹក្សារបស់ពួកយើងបាន។

ធ្វើការណាត់ជួប

សេវាបម្រើអតិថិជន

(+855) 23 991 991 



[email protected]

ទាក់ទងមកពួកយើង

ស្នើសុំឥណទាន

កំពុងត្រូវការប្រាក់កម្ចីដើម្បីទិញឡាន រឺទិញផ្ទះមែនទេ? ដាក់ពាក្យស្នើសុំប្រាក់កម្ចីឥឡូវនេះ!   

ស្នើសុំឥឡូវ!