អំពីយើង
ពួកយើងបាននៅជាមួយលោកអ្នកជាង២០ឆ្នាំមកហើយ។
ទស្សនវិស័យជាស្ថាប័នដែលផ្ដល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន ដ៏មានទំនុកចិត្តខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា។ |
បេសកកម្មបង្កើតនូវលទ្ធផលវិជ្ជមានយូរអង្វែងដល់សហគមន៍ តាមរយៈការផ្ដល់នូវ បរិយាបន្នហិរញ្ញវត្ថុ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះអតិថិជនប្រកបដោយនិរន្ដរភាព ព្រមទាំងបង្កើតតម្លៃដល់គ្រប់ភាគីពាក់ព័ន្ធ។ |
គុណតម្លៃជាបន្ទាត់ដែលគូសបង្ហាញពីភាពជោគជ័យ និងឈានទៅមុខ របស់ក្រុមការងារយើងទាំងអស់គ្នា។ ដើម្បីជួយសម្រួលអតិថិជននៅកម្ពុជាក៏ដូចជាចូលរួមចំណែកដល់សេដ្ឋកិច្ចអិលអូអិលស៊ី តែងតែចង់ផ្តល់ជូន សេវាកម្មដែលប្រសើរនិងប្រកបទៅដោយវិជ្ជាជីវៈ។
អាទិភាពទីមួយរបស់យើងគឺធានាថា មានការពេញចិត្តទាំងស្រុង ចំពោះការបម្រើសេវារបស់យើង។
យើងនឹងខិតខំបម្រើអតិថិជន របស់យើងឱ្យអស់លទ្ធភាព និង មានប្រសិទ្ធភាពបំផុត។
ការទុកចិត្តគឺជាមូលដ្ឋានគ្រឹះ នៃអាជីកម្មរបស់យើងហើយយើង នឹងមិនផ្លាស់ប្តូរទស្សនៈនេះឡើយ។
យើងបម្រើប្រជាជនក្រីក្រទៅតាមតម្រូវការ ជាមូលដ្ឋាន ដោយមិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។
យើងមានជំនឿលើការគោរពច្បាប់របស់ ក្រុមហ៊ុន អ្នកដែលពាក់ព័ន្ធ និងប្រទេស។
យើងមានជំនឿថា ការជឿជាក់ លើអនាគតរបស់យើងនឹងត្រូវបាន ធានា តាមរយ:ការខិតខំប្រឹងប្រែងជាអតិបរមាចំពោះការទទួលខុសត្រូវរបស់យើង។
យើងមានជំនឿថា ការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃភាព ជ័យជម្នះយូរអង្វែង។
តុល្យភាពនេះធានាអនាគតរបស់ អតិថិជនយើង និងខ្លួនយើង។
អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានបម្រើដល់សាធារណជន និងសង្គមកម្ពុជា អស់រយៈពេលជាង២៩ឆ្នាំមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ពីស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរជាតិផងដែរ។ ផលិតផល និងសេវាកម្មរបស់យើង ត្រូវបានបង្កើតឡើងដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់អតិថិជនកម្ពុជា។
អាស័យដា្ឋន៖ អគារលេខ ៦៦៦B ផ្លូវលេខ ២៧១ ភូមិក្បាលទំនប់១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ (+៨៥៥) ២៣ ៩៩១ ៩៩១ សារអេឡិចត្រូនិច៖ [email protected] |
©Copyrght 2024 LOLC (Cambodia) Plc , All Rights Reserved