អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ទីតាំង (ភូមិភាគព្រៃវែង) ៖​ 
  • ខេត្តព្រៃវែង 
  • ខេត្តស្វាយរៀង 
  • ខេត្តកំពង់ចាម 
  • ក្រុងបាវិត 
  • ស្រុករមាសហែក 
  • ស្រុកកៀនស្វាយ 
  • ស្រុកខ្សាច់កណ្តាល 
  • ស្រុកកំពង់ត្របែក 
  • ស្រុកពាមរក៍ 
  • ស្រុកអូរាំងឪ 
  • ស្រុកជើងព្រៃ 
  • ស្រុកព្រៃឈរ 
  • ស្រុកពារាំង 
  • ​ស្រុកមេសាង

មន្ត្រីលក់សេវាហរិញ្ញវត្ថុ-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម (មន្ត្រីឥណទាន-ឯកទេស/សហគ្រាសខ្នាតតូច និងមធ្យម)

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • រៀបចំ និង សម្រេចឱ្យបាននូវផែនការសកម្មភាពប្រចាំថ្ងៃ ប្រចាំសប្តាហ៍ ប្រចាំខែ និង ប្រចាំឆ្នាំ
  • វាយតម្លៃប្រាក់កម្ចីឥណទានសហគ្រាសខ្នាតតូច និងមធ្យម កម្ចីឥណទានឯកត្តជន និង ឥណទានសម្ភារៈប្រើប្រាស់ ដើម្បីធានាថាការផ្តល់ ប្រាក់កម្ចីគឺស្របទៅតាមតម្រូវការរបស់អតិថិជន និងសមត្ថភាពសងត្រលប់
  • ធានានូវកំណើនផលប័ត្រឥណទានដែលខ្លួនទទួលខុសត្រូវ និងបណ្តុះវិន័យឥណទានដល់អតិថិជន
  • ធ្វើការទម្លាក់ទុនជូនអតិថិជន
  • ជម្រុញលើកទឹកចិត្តដល់អតិថិជនសម្រាប់ការសងត្រលប់ទាន់ពេលវេលា
  • តាមដានស្ថានភាពបំណុលយឺតយ៉ាវប្រចាំថ្ងៃ និង ចុះដោះស្រាយឱ្យទាន់ពេលវេលា
  • ត្រូវបង់ប្រាក់ចូលក្រុមហ៊ុននៅថ្ងៃតែមួយបន្ទាប់ពីទទួលប្រាក់ពីអតិថិជនឬតាមរយៈភ្នាក់ងារ
  • ថែរក្សាអតិថិជននិងកាត់បន្ថយការចាកចេញ
  • ភ្ជាប់ទំនាក់ទំនងល្អជាមួយអតិថិជន និង អាជ្ញាធរដែនដី
  • ត្រូវអនុលោមទៅតាមគោលនយោបាយឥណទាន និងគោលនយោបាយផ្សេងទៀតរបស់ក្រុមហ៊ុន
  • អនុវត្តការងារផ្សេងៗដែលចាត់តាំងដោយប្រធានមន្ត្រីប្រឹក្សាលក់សេវាហរិញ្ញវត្ថុ។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • យ៉ាងហោចណាស់មានសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឬ កំពុងសិក្សាថ្នាក់មហាវិទ្យាល័យគ្រប់ផ្នែក ។
  • មានចំណេះដឹង ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានបទពិសោធន៍ក្នុងការគ្រប់គ្រងប្រាក់កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុនឹងផ្តល់អាទិភាព ។
  • មានបទពិសោធន៍ផ្នែកលក់ ផ្សព្វផ្សាយ និងស្រាវជ្រាវទីផ្សារកាន់តែប្រសើរ ។
  • ផ្តល់អាទិភាពដល់បេក្ខជន/នារី ដែលមានទីលំនៅក្នុងតំបន់ប្រតិបត្តិការជ្រើសរើសបុគ្គលិកខាងលើរបស់អិលអូអិលស៊ី ។

បេក្ខនារីត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ

គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081 900 326/081 700 446
Hiring: 20
Post Date: 2024-12-10
Expired on: 2024-12-31
Location: ភូមិភាគព្រៃវែង

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ