អិលអូអិលស៊ី​​ (ខេមបូឌា) ភីអិលស៊ី គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជា​​ដែលមានទស្សនវិស័យសង្គម និងទិសដៅអាជីវកម្មដែលផ្តល់​ឲ្យ​សហគ្រិន និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី​ ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖

ទីតាំង៖ 

  • សាខា ខ​ណ្ឌសែនសុខ 
  • សាខា ក្រុងតាខ្មៅ

មន្រ្តីដោះស្រាយបំណុល

ក. ភារកិច្ច និងការទទួលខុសត្រូវ៖
  • ធ្វើការវិភាគអំពីស្ថានភាពប្រតិបត្តិការ និងតំបន់របស់សាខា ដើម្បីរិះរកយុទ្ធសាស្ត្រ និងបង្កើតគោលការណ៍ក្នុងការបង្កើនការ ប្រមូលត្រលប់នូវបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជី។
  • ត្រួតពិនិត្យកម្ចីយឺតយ៉ាវ និងផ្ទៀងផ្ទាត់ជាមួយ មន្ត្រីប្រឹក្សាលក់សេវាហិរញ្ញវត្ថុ ដើម្បីទទួលបានព័ត៌មានទាន់ពេលវេលានៃការ បង់សងយឺតយ៉ាវរបស់អតិថិជន និងរាយការណ៍ជូនប្រធាន និង/ឬថ្នាក់គ្រប់គ្រងសាខាដែលពាក់ព័ន្ធ ដើម្បីចាត់វិធានការ ដោះស្រាយ។
  • ចុះទៅជួបអតិថិជនដែលបង់សងយឺតយ៉ាវ ដើម្បីស្វែងរកមូលហេតុនៃការបង់សងយឺតយ៉ាវ និងដោះស្រាយបញ្ហា។
  • រៀបចំផែនការប្រមូលបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជីប្រចាំខែ ដោយមានការអនុម័តពី ប្រធាន ផ្នែកដោះស្រាយបំណុល។
  • ជួយមន្ត្រីដោះស្រាយបំណុលនៅតាមសាខា ដើម្បីរៀបចំឯកសារផ្លូវច្បាប់ពាក់ព័ន្ធនឹងលក្ខខណ្ឌនៃកិច្ចសន្យាសងប្រាក់ រវាង អតិថិជន និងសាខា។
  • រៀបចំរបាយការណ៍អំពីបញ្ហា ឬសគល់នៃបញ្ហា និងផ្ដល់អនុសាសន៍សម្រាប់ផែនការដោះស្រាយបំណុល ដើម្បីពិភាក្សាជាមួយ នាយក/នាយិកាសាខាដែលពាក់ព័ន្ធ។
  • រៀបចំរបាយការណ៍ប្រមូលបំណុល និងស្ថានភាពបំណុលយឺតយ៉ាវនៅតាមសាខានីមួយៗ និងផ្ញើជូន ប្រធានផ្នែកដោះស្រាយ បំណុលរៀងរាល់ថ្ងៃទី០៥ នៃខែបន្ទាប់។
  • ជួយបង្កើតផែនការដោះស្រាយបំណុលយឺតយ៉ាវ និងបំណុលដែលបានលុបចេញពីបញ្ជី។
  • ជួយបង្កើតទម្រង់តាមដានការសងបំណុលត្រលប់ និង/ឬកិច្ចសន្យាជម្រះបំណុល។
  • ប្រមូលរបាយការណ៍ពីសាខា និងរាយការណ៍ជូនថ្នាក់គ្រប់គ្រងអំពីព័ត៌មានពាក់ព័ន្ធនឹងគណនីបំណុលយឺតយ៉ាវ។
  • សម្របសម្រួលជាមួយមេធាវីក្រុមហ៊ុនក្នុងការរៀបចំកិច្ចការរដ្ឋបាលផ្នែកច្បាប់។

ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
  • មានបរិញ្ញាបត្រផ្នែកគ្រប់គ្រង ទីផ្សារ និងសញ្ញាបត្រដែលមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍បម្រើការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយ៉ាងហោចពីរឆ្នាំ។
  • ចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ប្រតិបត្តិការដែលរួមមានកាលវិភាគបង់ប្រាក់ និងរបាយការណ៍ស្ថានភាពបំណុល។
  • មានចំណេះដឹងផ្នែកច្បាប់ហិរញ្ញវត្ថុនិងធនាគារ និងច្បាប់កិច្ចសន្យារបស់ព្រះរាជាណាចក្រកម្ពុជា។
  • ចេះប្រើកុំព្យូទ័រស្ទាត់ជំនាញ (Microsoft word and Excel)
  • មានជំនាញទំនាក់ទំនង ពូកែសង្កេតអាកប្បកិរិយារបស់មនុស្ស និងមានជំនាញបញ្ចុះបញ្ចូល។

គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter​) ជាមួយរូបថតថ្មី(4x6) មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី​ (ខេមបូឌា)​ 
ភីអិលស៊ី ​ឬអាចផ្ញើមកកាន់អ៊ីម៉ែល​៖ [email protected]
087 400 277/081 600 955/081900326
Hiring: 2
Post Date: 2024-11-05
Expired on: 2024-11-15
Location: សាខាខណ្ឌសែនសុខ, សាខាក្រុងតាខ្មៅ

ដាក់ពាក្យសម្រាប់មុខតំណែងនេះ

Allowed Type(s) .pdf

Please check I'm not a robot.

ការងារថ្មីៗ