អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី
គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំមួយ
ក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅក្នុងប្រទេសកម្ពុជាដែលមានទស្សនវិស័យសង្គម
និងទិសដៅអាជីវកម្មដែលផ្តល់ឲ្យសហគ្រិន
និងក្រុមគ្រួសារដែលស្ថិតនៅកម្រិតមូលដ្ឋានពីរ៉ាមីតនៃសេដ្ឋកិច្ចសង្គមនូវឱកាសសេដ្ឋកិច្ច
ដើម្បីផ្លាស់ប្តូរជីវភាពរស់នៅ
និងសហគមន៍របស់ពួកគេឲ្យប្រសើរឡើងតាមរយៈការផ្តល់ឲ្យអតិថិជននូវសេវាកម្មហិរញ្ញវត្ថុ
ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
ដើម្បីជួយគាំទ្រនូវដំណើរការពង្រីកអាជីវកម្មយ៉ាងឆាប់រហ័ស អិលអូអិលស៊ី
ត្រូវការជ្រើសរើសបុគ្គលិកដូចខាងក្រោម៖
ភ្នាក់ងារសេវាកម្ម (សន្តិសុខ)
ក. ភារកិច្ច និងការទទួលខុសត្រូវ៖
-
ត្រូវមានវត្តមាននៅកន្លែងប្រចាំការពេញ ៨ម៉ោងជាពិសេសក្នុងម៉ោងសម្រាករបស់បុគ្គលិក។
-
ត្រូវយាមទីស្នាក់ការរថយន្ត និងសម្ភារការិយាល័យសាខា។
-
មើលការខុសត្រូវការទុកដាក់ម៉ូតូ និងរថយន្តរបស់បុគ្គលិក ឬភ្ញៀវឱ្យមានសណ្តាប់ធ្នាប់។
-
ត្រួតពិនិត្យម៉ាស៊ីនភ្លើង និងគ្រឿងអេឡិចត្រូនិចនៅការិយាល័យសាខាឱ្យដំណើរការ។
-
ជួយសម្អាតទីធ្លាខាងមុខ និងខាងក្នុងទីស្នាក់ជារៀងរាល់ព្រឹក។
-
ជួយមើលទាំ និងសម្អាតម៉ូតូរបស់គ្រឹះស្ថាន។
-
ជួយដល់ផ្នែករដ្ឋបាលក្នុងការសម្រួលការងារ និងការឡើងចុះក្នុងការិយាល័យសាខាទៅតាមការចាំបាច់តាមបណ្តាផ្នែកនានា។
-
ទទួលឯកសារ និងសម្ភារផ្សេងៗមកពីខាងក្រៅ ឬមកពីការិយាល័យកណ្តាល។
-
បើក-បិទ ទ្វារបង មុខ-ក្រោយ របស់ការិយាល័យឱ្យបានត្រឹមត្រូវ។
- ត្រួតពិនិត្របណ្តាញអគ្គសនីទាំងខាងក្នុងការិយាល័យ ប្រសិនបើមានភាពមិនប្រក្រតី ហើយត្រូវរាយការណ៍ជូននាយកសាខា និងគណនេយ្យករ។
- ត្រូវចេះសម្របសម្រួល ពេលមានភ្ញៀវ និងជួយនាំមកកាន់បុគ្គលិកជំនាញដោយកាយវិការសមរម្យ។
ខ. សមត្ថភាពដែលតម្រូវឱ្យមាន៖
-
មានកម្រិតវប្បធម៌ត្រឹមធម្យធសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ។
-
ត្រូវមានសុខភាពល្អ និងកាយសម្បទាមាំមួន។
- ត្រូវមានភាពទទួលខុសត្រូវខ្ពស់ និងឧស្សាហ៍ព្យាយាមក្នុ្ងងការងារ។
- ចាំបាច់ត្រូវមានភាពស្មោះត្រង់ និងក្រមសីលធម៌ខ្ពស់។
- ចេះធ្វើការងារជាក្រុម និងមានការទទួលខុសត្រូវខ្ពស់។
គ. របៀបដាក់ពាក្យ៖
សូមដាក់ពាក្យសុំបម្រើការងារ (CV & Cover Letter) ជាមួយរូបថតថ្មី(4x6)
មកកាន់ការិយាល័យកណ្តាល អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ឬអាចផ្ញើមកកាន់អ៊ីម៉ែល៖ [email protected]
087 400 277/081 600 955/081900326