សេវាផ្ទេរប្រាក់

សូមបញ្ជាក់ថា តាមរយៈសេវាទូទាត់រហ័ស (FAST) លោកអ្នកអាចផ្ទេរបាន៖
. តាមរយៈការិយាល័យ អិលអូអិលស៊ី:
  - ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល
  - ទំហំទឹកប្រាក់ អតិបរមាក្នុងមួយថ្ងៃ គឺ មិនកំណត់
. តាមរយៈកម្មវិធី iPay Cambodia/ Internet Banking:
  - ទំហំទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការគឺ ៤០.០០០.០០០ រៀល
  - ទំហំទឹកប្រាក់ អតិបរមាក្នុងមួយថ្ងៃ គឺ ៨០.០០០.០០០ រៀល

1. ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការសម្រាប់ការផ្ទេរពីគណនី ទៅ គណនីគឺ៖

- តាមរយៈការិយាល័យរបស់ អិលអូអិលស៊ី៖ ២០០.០០០.០០០ រៀល ឬ ៥០.០០០ ដុល្លារអាមេរិក

- តាមរយៈ iPay Cambodia និង Internet Banking៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក។

2. ចំនួនទឹកប្រាក់អតិបរមាក្នុងមួយប្រតិបត្តិការសម្រាប់ការផ្ទេរពីគណនីទៅលេខទូរស័ព្ទគឺ៖  ៣.៩៩៦.០០០ រៀល​ និង ៩៩៩ ដុល្លារអាមេរិក ។

3.  ចំនួនទឹកប្រាក់ផ្ទេរអតិបរមាក្នុងមួយថ្ងៃ៖

- តាមរយៈការិយាល័យរបស់ អិលអូអិលស៊ី៖ មិនកំណត់

- តាមរយៈ iPay Cambodia និង Internet Banking៖ ៨០.០០០.០០០ រៀល និង ២០.០០០ ដុល្លារអាមេរិក

សូមអរគុណ!

សូមជម្រាបថា ចំនួនទឹកប្រាក់អតិបរមាដែលអាចផ្ទេរក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃតាមរយៈប្រព័ន្ធបាគង មានដូចខាងក្រោម៖
A. អតិថិជនថ្នាក់ដំបូង៖ ២.០០០.០០០ រៀល និង ៥០០ ដុល្លារអាមេរិក
B. អតិថិជនថ្នាក់មធ្យម៖ ១២.០០០.០០០ រៀល និង ៣.០០០ ដុល្លារអាមេរិក
C. អតិថិជនពេញលេញ៖ ៤០.០០០.០០០ រៀល និង ១០.០០០ ដុល្លារអាមេរិក

សូមជម្រាបថា សេវាទូទាត់រហ័ស អាចធ្វើប្រតិបត្តិបានតែជាមួយរូបិយប័ណ្ណជាប្រាក់រៀលតែប៉ុណ្ណោះ។

សូមជម្រាបថា សេវាទូទាត់រហ័ស (FAST) មិនមានគិតកម្រៃសេវានោះទេ។

សេវាផ្ទេរមូលនិធិភ្លាមៗ (RFT) អាចធ្វើបានជាមួយរូបិយប័ណ្ណ ២ ប្រភេទគឺ ប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក។

ប្រតិបត្តិការទាំងអស់ដែលធ្វើតាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ (RFT) មិនត្រូវបានគិតថ្លៃសេវាទេ។ ថ្លៃសេវា គឺជាការទទួលខុសត្រូវរបស់ អិលអូអិលស៊ី។

សូមជម្រាបថា លោកអ្នកអាចធ្វើការផ្ទេរប្រាក់តាមរយៈសេវាមូលនិធិភ្លាមៗ (RFT) បាន ៣ (បី) របៀបគឺ៖
1. ការិយាល័យរបស់ អិលអូអិលស៊ី
2. កម្មវិធីធនាគារចល័ត iPay Cambodia
3. សេវាធនាគារអ៊ីនធើណែត

សូមជម្រាបថា រូបិយប័ណ្ណដែលអាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធីបាគង គឺប្រាក់រៀល និងប្រាក់ដុល្លារអាមេរិក

សូមជម្រាបថា ប្រតិបត្តិការដែលអាចធ្វើបានជាមួយកម្មវិធី Bakong មានដូចជា៖

- ផ្ទេរប្រាក់រវាង គណនីបាគង និងគណនីបាគង (Send)

- ទូទាត់តាម QR Code (QR Pay)

- ទទួលប្រាក់ពីគណនីបាគង (Receive)

- ផ្ទេរប្រាក់ពីគណនីបាគង ទៅគណនីធនាគារ ឬ គណនី E-Wallet ក្នុងរង្វង់គ្រឹះស្ថានជាសមាជិក (Deposit)

លក្ខខណ្ឌតម្រូវនៃការប្រើប្រាស់ប្រព័ន្ធបាគង៖
- ចុះឈ្មោះប្រើប្រាស់ ប្រព័ន្ធបាគង ដោយជ្រើសរើសយក អិលអូអិលស៊ី និងមិនចាំបាច់បំពេញទម្រង់គំរូ
- ត្រូវមានទូរស័ព្ទដៃ Smart Phone
- ត្រូវមានលេខទូរស័ព្ទផ្ទាល់ខ្លួន

Contact Us

ខលមកពួកយើង

ពួកយើងអាចជួយអ្នករាល់សំណួរផ្សេងៗ

023 991 991

ស្វែងរកសាខា

អិលអូអិល ស៊ីមានសាខានៅគ្រប់ខេត្តក្រុង

ស្វែងរកសាខា

ផ្ញើសារមកពួកយើង

ពួកយើងអាចជួយអ្នករាល់ការផ្ញើសារផ្សេងៗ

Send