-
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមបានធ្វើដំណើរដល់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកម្ចី ដល់អតិថិជន
នៅថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមបានធ្វើដំណើរដល់ខេត្តមណ្ឌលគិរី ដើម្បីផ្តល់វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកម្ចី ដល់អតិថិជនរបស់ខ្លួនដើម្បីបង្កើនការយល់ដឹងអំពីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចឱ្យពួកគាត់ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងកម្ចីរបស់ខ្លួនឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនោះផងដែរ អ្នកចូលរួមក៏ទទួលបានចំណេះដឹងអំពីបរិស្ថាន និងសង្គម ក្នុងគោលបំណងពញ្ញាក់ស្មារតីពួកគាត់ឱ្យចូលរួមការពារ និងស្រលាញ់បរិស្ថាន ព្រមទាំងផ្តល់តម្លៃលើការអប់រំ ដោយលើកទឹកចិត្តពួកគាត់ឱ្យបញ្ជូនកូនទៅរៀនរហូតបានដល់ថ្នាក់ខ្ពស់គ្រប់ៗគ្នា។ ក្នុងវគ្គបណ្តុះបណា្តលនេះ មិនត្រឹមតែផ្តល់ដល់អតិថិជនរបស់ អិលអូលអិលស៊ី (LOLC) ប៉ុណ្ណោះទេ ថែមទាំងស្វាគមន៍ប្រជាពលរដ្ឋទូទៅបានចូលរួមផងដែរ។ ជាលទ្ធផលមានអ្នកចូលរួមសរុបចំនួន ៨២នាក់ ក្នុងនោះមានស្រ្តីចូលរួមចំនួន ៥៩នាក់ ស្ថិតក្នុងទីតាំងចំនួន ៧ភូមិដូចបានបង្ហាញខាងក្រោម។ ១. ភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ ២. ភូមិពូលូង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៣. ភូមិឡៅកា ឃុំសុខដុម ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៤. ភូមិពូតាំង ឃុំរមនា ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ៥. ភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ៦. ភូមិពូរង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ៧. ភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ -
អិលអូអិលស៊ី (LOLC) សាខាខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សហគមន៍របស់ខ្លួនប្រកបដោយបរិយាកាសសោមន្សរីករាយនៅ វិទ្យាល័យ ស ខេង ព្រែកនរិន្ទ ស្ថិតនៅភូមិព្រែកនរិន្ទ ក្នុងខេត្តបាត់ដំបង
នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ អិលអូអិលស៊ី (LOLC) សាខាខេត្តបាត់ដំបងបានរៀបចំព្រឹត្តិការណ៍សហគមន៍របស់ខ្លួនប្រកបដោយបរិយាកាសសោមន្សរីករាយនៅ វិទ្យាល័យ ស ខេង ព្រែកនរិន្ទ ស្ថិតនៅភូមិព្រែកនរិន្ទ ក្នុងខេត្តបាត់ដំបង ដោយបាននាំយកនូវសម្ភារៈសំខាន់ៗរួមមាន៖ បង់ថ្មសម្រាប់អង្គុយ និងសៀវភៅបណ្ណាល័យ ព្រមទាំងធ្វើរបងថ្មមួយប្រឡោះជូនសាលាផងដែរ។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ការអប់រំឱ្យកាន់តែល្អប្រសើរឡើង។ ឈរលើសកម្មភាពទំនួលខុសត្រូវសង្គមនេះ បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី (ខេមបូឌា) លើសុខុមាលភាព សុវត្ថិភាព និងការសិក្សារបស់សិស្សានុសិស្សដែលវាជាផ្នែកមួយនៃការជំរុញឱ្យកាន់តែមានភាពរីកចម្រើនលើវិស័យអប់រំនៅកម្ពុជា។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលពី
កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលពី "ការគ្រប់គ្រងកម្ចី" នៅសាខាស្រុកស្នួល ខេត្តក្រចេះ។ វគ្គបណ្តុះបណ្តាលផ្តោតលើការពិចារណាសំខាន់ៗសម្រាប់អ្នកស្នើសុំប្រាក់កម្ចី ដូចជាការវាយតម្លៃគោលបំណងកម្ចី ការយល់ដឹងអំពីសមត្ថភាពសងត្រលប់ និងការចៀសវាងប្រាក់កម្ចីច្រើនស្ថាប័នក្នុងពេលតែមួយ។ ក្រៅពីចំណេះដឹងហិរញ្ញវត្ថុយើងក៏បានរួមបញ្ចូលទាក់ទងនឹងការយល់ដឹងពីបរិស្ថាន និងសង្គម ដែលបង្ហាញការចូលរួមការពារបរិស្ថានដោយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការយល់ដឹងពីគុណតម្លៃនៃការអប់រំផងដែរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ១២២នាក់ និងស្ត្រីចំនួន ៦៥នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដូចបានរៀបរាប់ខាងក្រោមនេះ៖ ១. ភូមិទ្រៀក (ជីប៉ែ) ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ២. ភូមិមាក់កណ្តាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ៣. ភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៤. ភូមិគ្រញូងសែនជ័យខាងជើង (ប៉ោដើមស្វាយ) ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ៥. ភូមិស្រែរនាម ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ៦. ភូមិតាសោម ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ៧. ភូមិជើងឃ្ល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ -
អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកស្អាង បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍ ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនសិស្សានុសិស្ស និងសម្ភារការិយាល័យ ព្រមទាំងប្រដាប់ប្រដាមួយចំនួនផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងសាលារៀន
នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកស្អាង បានផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍សហគមន៍ ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនសិស្សានុសិស្ស និងសម្ភារការិយាល័យ ព្រមទាំងប្រដាប់ប្រដាមួយចំនួនផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងសាលារៀនដើម្បីគាំទ្រការសិក្សារបស់ពួកគាត់។ សកម្មភាពសង្គមខាងលើនេះ បានធ្វើឡើងនៅសាលាបឋមសិក្សាអន្លង់តាសេក ស្ថិតនៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ដែលបានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់សាខាស្រុកស្អាង ក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្នុងន័យចូលរួមបណ្តុះ និងអភិវឌ្ឍធនធានជំនាន់ក្រោយ ឱ្យមានចំណេះដឹងគ្រប់គ្រាន់ដែលអាចជួយខ្លួនឯង និងប្រទេសជាតិនាពេលអនាគត។ -
ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុស្តីពី "ការគ្រប់គ្រងកម្ចី" ទៅដល់សហគមន៍ស្ថិតក្នុងតំបន់ដាច់ស្រយាលក្នុងខេត្តមណ្ឌលគិរី និងរតនគិរី តាមរយៈក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងរបស់អតិថិជន អ្នកចូលរួមផ្សេងទៀតដែលអាចឱ្យពួកគាត់ប្រើប្រាស់កម្ចីបានត្រឹមត្រូវ និងចំគោលដៅ។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងនៅក្នុងភូមិចំនួន ១៤ភូមិ ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៣០០នាក់ ក្នុងនោះមានស្ត្រីចំនួន ១៩១នាក់ ដូចបានបង្ហាញជូនខាងក្រោមនេះ៖ ១. ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ២. ភូមិពូជ្រៃចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៣. ភូមិប្រាក់ ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី ៤. ភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ៥. ភូមិពូរ៉ាដែត ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៦. ភូមិពូក្រេង ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ៧. ភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ៨. ភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ៩. ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ១០. ភូមិឡាអិន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ១១. ភូមិកាំបាក់ ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ១២. ភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ១៣. ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ១៤. ភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី -
អិលអូអិលស៊ី សាខាស្រុកកំពង់ត្របែក បានចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គម
ថ្ងៃទី២៥ មេសា ឆ្នាំ២០២៤ អិលអូអិលស៊ី សាខាស្រុកកំពង់ត្របែក បានចូលរួមចំណែកក្នុងសកម្មភាពទំនួលខុសត្រូវសង្គម តាមរយៈការគាំទ្រដល់អាជ្ញាធរ ដើម្បីផ្តល់សេវាសាធារណៈដ៏ល្អប្រសើរដល់សមាគមន៍ក្នុងមូលដ្ឋាន។ សកម្មភាពនេះរួមមានការផ្តល់បង់អង្គុយ ធុងសម្រាម និងទឹកសុទ្ធ ជូនដល់សាលាស្រុកបាភ្នំ ដែលមានទីតាំងស្ថិតនៅភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ តាមរយៈសកម្មភាពសប្បុរសធម៌ និងការគាំទ្រនេះ អិលអូអិលស៊ី (ខេមបូឌា) បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅសម្រាប់អ្នករស់នៅក្នុងតំបន់នេះតែម្តង។ -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានឈានមុខគេនៅកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងកម្ចីដល់អតិថិជន
ថ្ងៃទី៣ និងទី៤ ខែមេសា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានឈានមុខគេនៅកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងកម្ចីដល់អតិថិជន ព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងភូមិសាស្ត្រមួយចំនួនក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនដូចបានរៀបរាប់ជូនខាងក្រោម៖ ១. ភូមិបង្ហើយហួស ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ២. ភូមិលាចក្រោម ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៣. ភូមិថ្មទទឹងត្បូង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៤. ភូមិជំនុំពល ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អតិថិជន និងប្រជាពលរដ្ឋផ្សេងទៀតចំនួន៥០នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលក្នុងនោះមានស្ត្រីចូលរួមចំនួន ៣៣នាក់។ ក្រោយវគ្គបណ្តុះបណ្តាលចប់ អ្នកចូលរួមអាចយល់បាននូវចំណេះដឹងផ្នែកហិរញ្ញវត្ថុសំខាន់ៗ ដែលអាចឱ្យពួកគាត់ចេះត្រិះរិះពិចារណាអោយបានល្អិតល្អន់មុនប្រើប្រាស់កម្ចី និងអាចគ្រប់គ្រងកម្ចីរបស់ពួកគាត់ឱ្យបានល្អប្រសើរ មិនឱ្យធ្លាក់ខ្លួនក្នុងបំណុលលើសលុប។ -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី”
នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី” ដល់អតិថិជន និងប្រជាពលរដ្ឋដទៃទៀតសរុបចំនួន ២៦នាក់ ដែលក្នុងនោះមានស្ត្រីចូលរួមចំនួន ២២នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅទីតាំងចំនួន០២ដូចបានបង្ហាញខាងក្រោម៖ ១. ភូមិមេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ២. ភូមិជាច ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ វគ្គបណ្តុះបណ្តាលនេះពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយការយល់ដឹងរបស់អតិថិជន និងប្រជាពលរដ្ឋ នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលអាចឱ្យគាត់ចេះត្រិះរិះពិចារណាអោយបានម៉ត់ចត់មុនប្រើប្រាស់កម្ចី និងអាចគ្រប់គ្រងកម្ចីទាំងនោះឱ្យមានប្រសិទ្ធភាពជាទីបំផុត។ -
ការរបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ស្តីពី “ការគ្រប់គ្រងកម្ចី”
សកម្មភាព ថ្ងៃទី១៩ និង២០ ខែមីនា ឆ្នាំ២០២៤ នៃការរបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ស្តីពី “ការគ្រប់គ្រងកម្ចី” ដែលក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម របស់លអូលអិលស៊ី (LOLC) បានចុះទៅបង្រៀនផ្ទាលដល់អតិថិជន និងប្រជាពលរដ្ឋទូទៅក្នុងសហគមន៍។ គោលបំណងដ៏សំខាន់ក្នុងការបណ្តុះបណ្តាលនេះ គឺដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដល់អតិថិជន សាធារណជន ជាពិសេសសម្រាប់ស្រ្តី និងដើម្បីបញ្ជ្រាបការយល់ដឹងនូវមូលដ្ឋានគ្រឹះនៃ ការគ្រប់គ្រងកម្ចីឱ្យបានកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមរហូតដល់ ១៥០ នាក់ ក្នុងនោះមានស្ត្រី ១០១ នាក់ ទាំងអតិថិជន អិលអូលអិលស៊ី (LOLC) និងពលរដ្ឋទូទៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ២. ភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ៣. ភូមិស្រឡៅជ្រុំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ៤. ភូមិអូកេះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ៥. ភូមិស្រះភ្លោះ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ៦. ភូមិបល្ល័ង្ក ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ៧. ភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ ៨. ភូមិប៉ាយ៉ាង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។ -
អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកជាំក្សាន្ត បានប្រារព្ធធ្វើព្រឹត្តិការណ៍សហគមន៍របស់ខ្លួន ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនសិស្សានុសិស្ស និងសម្ភារការិយាល័យ ព្រមទាំងប្រដាប់ប្រដាមួយចំនួនផ្សេងទៀត
ថ្ងៃ២៣ ខែមីនា ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកជាំក្សាន្ត បានប្រារព្ធធ្វើព្រឹត្តិការណ៍សហគមន៍របស់ខ្លួន ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនសិស្សានុសិស្ស និងសម្ភារការិយាល័យ ព្រមទាំងប្រដាប់ប្រដាមួយចំនួនផ្សេងទៀតសម្រាប់ប្រើប្រាស់ក្នុងសាលារៀនដើម្បីគាំទ្រការសិក្សារបស់ពួកគាត់។ សកម្មភាពទំនួលខុសត្រូវសង្គមនេះ បានធ្វើឡើងនៅសាលាបឋមសិក្សាជាំក្សាន្ត ស្ថិតនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងគោលបំណងចូលរួមចំណែកលើកស្ទួយការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានទៅដល់ខេត្តមណ្ឌលគិរី និងឧត្តរមានជ័យដើម្បីផ្តល់ការបណ្តុះបណ្តាល អំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សហគមន៍
ថ្ងៃទី១៣ និង១៤ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានទៅដល់ខេត្តមណ្ឌលគិរី និងឧត្តរមានជ័យដើម្បីផ្តល់ការបណ្តុះបណ្តាល អំពីចំណេះដឹងហិរញ្ញវត្ថុ ដល់សហគមន៍។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺផ្តល់ការយល់ដឹងដល់អ្នកចូលរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមរហូតដល់ ១៥២នាក់ ក្នុងនោះមានស្ត្រី ១២៥នាក់ ទាំងអតិថិជន អិលអូលអិលស៊ី (LOLC) និងប្រជាពលរដ្ឋទូទៅក្នុងតំបន់ដាច់ស្រយាលដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិអូរគគីក្រោម ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ២. ភូមិទួលប្រាសាទ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៣. ភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៤. ភូមិទួលប្រសើរ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៥. ភូមិមានជ័យ ឃុំបាក់អន្លូង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ៦. ភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ៧. ភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ៨. ភូមិពូតឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ៩. ភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ១០. ភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី -
ក្រោមការគាំទ្រពីគណៈគ្រប់គ្រង ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម បានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជន និងប្រជាពលរដ្ឋទូទៅ តាមបណ្តាខេត្តនានា
ក្រោមការគាំទ្រពីគណៈគ្រប់គ្រង ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម បានបន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជន និងប្រជាពលរដ្ឋទូទៅ តាមបណ្តាខេត្តនានា ក្នុងតំបន់ជនបទ ស្តីពី “ការគ្រប់គ្រងកម្ចី”។ គោលបំណងចម្បងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ចំណេះដឹងចាំបាច់មួយចំនួន ដល់អ្នកចូលរួម ក្នុងការធ្វើសេចក្ដីសម្រេចចិត្តមុនប្រើប្រាស់កម្ចី និងគ្រប់គ្រងកម្ចីឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ទាំងមូល។ កម្មវិធីចំណេះដឹងហិរញ្ញវត្ថុនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មានវគ្គបណ្តុះបណ្តាលសរុបចំនួន៤ ដែលមានអ្នកចូលរួមចំនួន១១០នាក់ ក្នុងនោះមានស្រ្តី៥០នាក់ នៅតាមភូមិដាច់ស្រយាលមួយចំនួន ដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិពូរឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។ ២. ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។ ៣. ភូមិថ្នល់បំបែក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ៤. ភូមិថ្នល់ទទឹង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ -
ទាំងនេះជាសកម្មភាពរបស់ អិលអូអិលស៊ី (LOLC) សាខាស្រុកភ្នំស្រួច
ទាំងនេះជាសកម្មភាពរបស់ អិលអូអិលស៊ី (LOLC) សាខាស្រុកភ្នំស្រួច ក្នុងកិច្ចការងារទំនួលខុសត្រូវសង្គម ក្នុងគោលបំណងចូលរួមអភិវឌ្ឍធនធានជំនាន់ក្រោយក្នុងវិស័យអប់រំ ឱ្យមានចំណេះដឹងគ្រប់គ្រាន់ ដើម្បីក្លាយជាទំពាំងដ៏មានតម្លៃសម្រាប់ប្រទេសជាតិនាពេលអនាគត។ សកម្មភាពនេះធ្វើឡើងនាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស ព្រមទាំងសម្ភារការិយាល័យ និងសម្ភារផ្សេងទៀតដូចជា អំបោសស្មៅ កៅអី ធុងសំរាម ធុងទឹក ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាំងធំ ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ។ -
អតិថិជន និងប្រជាពលរដ្ឋ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី”
ទាំងនេះជាសកម្មភាព ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អតិថិជន និងប្រជាពលរដ្ឋ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី”។ តាមរយៈសកម្មភាពនៃការយកចិត្តទុកដាក់របស់អ្នកចូលរួម ពិតជាបានបង្ហាញពីអត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាល ដែលឱ្យពួកគាត់យល់ដឹងបន្ថែមនូវ ប្រសិទ្ធភាពនៃការគ្រប់គ្រង់កម្ចីឱ្យល្អប្រសើរ។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី (ខេមបូឌា) ក្នុងការលើកកម្ពស់ការយល់ដឹងនូវការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុចំពោះអតិថិជនរបស់ខ្លួន ព្រមទាំងប្រជាពលរដ្ឋទូទៅផងដែរ។ វគ្គបណ្តុះបណ្តាលនេះ មានអ្នកចូលរួមសរុបចំនួន ៩៩នាក់ ដោយក្នុងនោះមានស្ត្រីចំនួន៨៣នាក់ ដែលក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម របស់ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបង្រៀនដោយផ្ទាល់ដល់ភូមិដ្ឋានដែលពួកគាត់កំពុងរស់នៅចំនួន៤ភូមិដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិក្តុល ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។ ២. ភូមិបុស្ស ឃុំម្លូព្រៃពីរ ស្រុកឆែប ខេត្តព្រះវិហារ។ ៣. ភូមិគោកលៀប ឃុំម្កាក់ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ៤. ភូមិបែកចាន ឃុំម្កាក់ ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ -
អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកមោងឫស្សី បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយស្ថិតនៅក្នុងសាលាបឋមសិក្សាដំណាក់រុន
ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកមោងឫស្សី បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយស្ថិតនៅក្នុងសាលាបឋមសិក្សាដំណាក់រុន ដែលមានទីតាំងនៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ព្រឹត្តិការណ៍នោះរួមមានសកម្មភាពមួយចំនួនដូចជា ចែកសម្ភារសិក្សាជូនសិស្សានុសិស្ស ដាំដើមឈើ និងឧបត្ថមបង់ថ្មសម្រាប់អង្គុយ។ សកម្មភាពទាំងនេះបានបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីសាខាស្រុកមោងឫស្សីចំពោះសហគមន៍ ជាពិសេសគឺបានចូលរួមចំណែកក្នុងការលើកកម្ពស់បរិស្ថាន និងវិស័យអប់រំនៅក្នុងប្រទេសកម្ពុជារបស់យើងឱ្យបានល្អប្រសើរ។