បងស្រី ភឿក មករា បច្ចុប្បន្នគឺជាម្ចាស់ហាងបោកគក់ នៅក្នុងភូមិអូរជ្រៅ ឃុំអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អាជីវកម្មមួយនេះបានជំរុញជីវភាពរបស់បងស្រីឱ្យប្រសើរឡើងជាលំដាប់ ព្រោះគាត់អាចរកចំណូលបានច្រើនឡើងពីមួយខែទៅមួយខែ។
បងស្រីបានចែករំលែកថា មុនក្លាយជាម្ចាស់ហាងបោកគក់ផ្ទាល់ខ្លួនដែលមានអតិថិជនជាប្រចាំដូចសព្វថ្ងៃ បងស្រីធ្លាប់ជាបុគ្គលិកនៅកាស៊ីណូមួយកន្លែងនៅក្រុងប៉ោយប៉ែត ហើយទទួលបានប្រាក់បៀវត្សតិចតួចប៉ុណ្ណោះ តែបន្ទាប់ពីមានហាងផ្ទាល់ខ្លួន គាត់អាចរកចំណូលពីអាជីវកម្មបោកគក់របស់គាត់បានប្រចាំថ្ងៃ ជាពិសេសចំណូលបូកសរុបប្រចាំខែរបស់គាត់ច្រើនជាងប្រាក់ខែដែលទទួលបានពីការធ្វើការជាបុគ្គលិកកាស៊ីណូបួនទៅប្រាំដងឯណោះ។ បងស្រីបានបន្ថែមថា គាត់មិនមានដើមទុនគ្រប់គ្រាន់សម្រាប់បើកអាជីវកម្មនេះទាំងស្រុងទេ ប៉ុន្តែក្រោយទទួលបានប្រាក់កម្ចីពី អិលអូអិលស៊ី (LOLC) ទើបគាត់មានលទ្ធភាពគ្រប់គ្រាន់ធ្វើឱ្យអាជីវកម្មនេះលេចចេញជារូបរាងឡើង និងដំណើរការបានរហូតមកដល់បច្ចុប្បន្ន។
បងស្រីបញ្ជាក់ថា គាត់ប្រើប្រាស់កម្ចីពី អិលអូអិលស៊ី (LOLC) រហូតដល់ទៅបីវគ្គ ដែលវគ្គដំបូងគឺសម្រាប់បើកអាជីវកម្មបោកគក់នេះឯង វគ្គទីពីរគឺសម្រាប់កែលម្អហាងឱ្យល្អប្រសើរ និងមានសោភ័ណភាពជាងមុន ហើយចុងក្រោយគាត់បានប្រើប្រាស់សម្រាប់ទិញរថយន្តមួយគ្រឿងសម្រាប់ដឹកអីវ៉ាន់។ ដូច្នេះការសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួនរបស់បងស្រី គឺជាជម្រើសដ៏ឆ្លាតវៃដែលនាំឱ្យជីវភាពគ្រួសាររបស់គាត់បានរីកចម្រើន។