ប្អូនស្រី គៀន សុខហ៊ាង និងស្វាមី បច្ចុប្បន្នគឺជាម្ចាស់សិប្បកម្មផលិតពពុះសណ្តែកដែលបានពង្រីកអាជីវកម្មរបស់ខ្លួនជាបន្តបន្ទាប់។ មុនពេលក្លាយជាម្ចាស់សិប្បកម្មមួយនេះ ប្អូនស្រី និងស្វាមី គឺជាអ្នកមើលថែទាំឃ្លាំងឱ្យគេមួយកន្លែង ដែលប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារគឺនៅមានកម្រិតទាបនៅឡើយ។
ក្រោយមានការណែនាំពីអ្នកម្តាយរបស់ប្អូនស្រីផ្ទាល់ ដែលធ្លាប់មានបទពិសោធន៍ប្រើប្រាស់សេវារបស់ អិលអូអិលស៊ី (LOLC) ជាមួយនឹងការពេញចិត្តផងនោះ ប្អូនស្រី គៀន សុខហ៊ាង ក៏បានសម្រេចចិត្តជ្រើសរើស និងចាប់ផ្តើមទទួលបានកម្ចីលើកដំបូងពី អិលអូអិលស៊ី (LOLC) នៅក្នុងឆ្នាំ២០២១ ដើម្បីបង្កើតសិប្បកម្មផលិតពពុះសណ្តែកផ្ទាល់ខ្លួនមួយ ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្បាលហង់ចាស់ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម។
បន្ទាប់ពីដំណើរការបានមួយរយៈ និងមើលឃើញថាសិប្បកម្មមានភាពរីកចម្រើន និងទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនជាងមុន បានធ្វើឱ្យប្អូនស្រីបន្តអភិវឌ្ឍសិប្បកម្មមួយនេះកាន់តែធំជាងមុន តាមរយៈកម្ចីពីរវគ្គបន្ថែមទៀតពី អិលអូអិលស៊ី (LOLC)។
ប្អូនស្រី គៀន សុខហ៊ាង បានឱ្យដឹងថា ប្រសិនបើមិនមានការគាំទ្រផ្នែកដើមទុនពី អិលអូអិលស៊ី (LOLC) ទេនោះ ម្លេះប្អូនស្រីមិនមានលទ្ធភាពធ្វើឱ្យសិប្បកម្មមួយនេះលេចចេញជារូបរាងឡើយ ហើយប្អូនស្រីបានបន្ថែមថា ប្អូនស្រីមានការពេញចិត្ត អិលអូអិលស៊ី (LOLC) ជាខ្លាំងព្រោះថាក្រៅពីជួយសម្រេចក្តីស្រមៃតាមរយៈការផ្តល់ជូនប្រាក់កម្ចីដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌងាយស្រួលហើយនោះ ប្អូនស្រីក៏ទទួលបាននូវចំណេះដឹងហិរញ្ញវត្ថុមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការបែងចែកប្រាក់ចំណូល និងចំណាយក្នុងគ្រួសារផងដែរ។