បន្ថែមលើការផ្តល់ជូនសេវាយ៉ាងឆាប់រហ័ស អិលអូអិលស៊ី (LOLC) ក៏បានចែករំលែកចំណេះដឹងហិរញ្ញវត្ថុដ៏មានប្រយោជន៍ បងស្រី វ៉ែន ស៊ី គឺជាអតិថិជនរបស់ អិលអូអិលស៊ី (LOLC) ដែលបានប្រើប្រាស់កម្ចីតាំងពីឆ្នាំ ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន សរុបចំនួនបួនវគ្គរួចទៅហើយ។ តាមរយៈការប្រើប្រាស់កម្ចីប្រកបដោយប្រសិទ្ធភាព និងចំគោលដៅ បានធ្វើឱ្យជីវភាពរបស់បងស្រី និងក្រុមគ្រួសារមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាមួយការប្រកបរបរជាអាជីវករលក់សម្ភារអគ្គិសនី និងភេសជ្ជៈ នៅភូមិប៉ាហ៊ីត្បូង ឃុំប៉ៃលិន ស្រុកប៉ៃលិន ខេត្តប៉ៃលិន បងស្រីវ៉ែន ស៊ី បានឱ្យដឹងថា “ជីវភាពរបស់ខ្ញុំពីពេលមុនគឺមិនជាលំបាកខ្លាំងប៉ុន្មានទេ ប៉ុន្តែខ្ញុំចង់ពង្រីកអាជីវកម្មរបស់ខ្ញុំឱ្យធំជាងមុន ទើបខ្ញុំយល់ថាការរង់ចាំប្រាក់សន្សំអាចនឹងចំណាយពេលយូរស្របពេលដែលប្រាក់ចំណូលពីការលក់មានស្ថិរភាពផងនោះ ទើបខ្ញុំសម្រេចចិត្តស្វែងរកប្រាក់កម្ចីពីស្ថាប័នផ្លូវការដែលអាចជួយខ្ញុំឱ្យសម្រេចគោលបំណងរបស់ខ្ញុំបាន ជាលទ្ធផលខ្ញុំក៏បានសម្រេចចិត្តជ្រើសរើស អិលអូអិលស៊ី (LOLC) ព្រោះតាមរយៈព័ត៌មានដែលទទួលបានគឺ អិលអូអិលស៊ី (LOLC) មានគុណវុឌ្ឍិគ្រប់គ្រាន់ដើម្បីផ្តល់ដំណោះស្រាយហិរញ្ញវត្ថុក្នុងគោលបំណងពង្រីកអាជីវកម្មនេះ។
ក្រៅពីពង្រីកមុខរបរ ខ្ញុំក៏បានប្រើប្រាស់ប្រាក់កម្ចីដែលទទួលបានពី អិលអូអិលស៊ី (LOLC) ក្នុងគោលបំណងផ្សេងទៀតដូចជា ជួសជុលបន្ទប់ទឹក និងទិញម៉ូតូមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ។” បងស្រីបានបញ្ជាក់ថា ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានចូលរួមយ៉ាងសំខាន់ដើម្បីសម្រេចបំណងប្រាថ្នារបស់បងស្រីក្នុងការពង្រីកអាជីវកម្មឱ្យមានការរីកចម្រើន ជីវភាពល្អប្រសើរ មានបន្ទប់ទឹកដែលមានផាសុកភាព និងម៉ូតូសម្រាប់ជាមធ្យោបាយធ្វើដំណើរយ៉ាងសមរម្យថែមទៀតផង។