-
ទាំងនេះជាសកម្មភាពរបស់អតិថិជន និងអ្នកភូមិ កំពុងផ្តោតការយកចិត្តទុកដាក់លើមេរៀនចំណេះដឹងហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី”។
ទាំងនេះជាសកម្មភាពរបស់អតិថិជន និងអ្នកភូមិ កំពុងផ្តោតការយកចិត្តទុកដាក់លើមេរៀនចំណេះដឹងហិរញ្ញវត្ថុ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងកម្ចី”។ តាមរយៈការយកចិត្តទុកដាក់នេះ បានបញ្ជាក់ពីអត្ថប្រយោជន៍នៃមេរៀន ដែលផ្តល់ឱ្យពួកគាត់ ដើម្បីអាចឱ្យពួកគាត់ចេះថ្លឹងថ្លែងពីលទ្ធភាពរបស់ខ្លួនមុនទទួលយកកម្ចី និងប្រការគួរចៀសវាងមួយចំនួនដើម្បីកុំឱ្យធ្លាក់ក្នុងបំណុលលើសលុប ជាពិសេសជ្រើសរើសស្ថាប័នណាដែលស្របច្បាប់ ចៀសវាងការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ និងពុំមានគោលការណ៍ការពារអតិថិជនច្បាស់លាស់ នាំឱ្យមានហានិភ័យនៅថ្ងៃខាងមុខ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅថ្ងៃទី២២ និងទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអតិថិជន ព្រមទាំងប្រជាពលរដ្ឋចូលរួមសរុបចំនួន៥៣នាក់ ដែលក្នុងនោះមានស្ត្រីចំនួន៤២នាក់ ក្នុងភូមិចំនួន៣ ដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិខ្នារ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ២. ភូមិអន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ៣. ភូមិព្រៃចេក ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ -
ទាំងនេះជាសកម្មភាពរបស់ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានយកចិត្តទុកដាក់ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ
ទាំងនេះជាសកម្មភាពរបស់ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានយកចិត្តទុកដាក់ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទ ដើម្បីឱ្យពួកគាត់យល់ដឹងបន្ថែមអំពី “ការគ្រប់គ្រងកម្ចី”។ បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ អ្នកចូលរួមទាំងអស់ទទួលបានបាននូវសារសំខាន់មួយចំនួនដូចជា ដឹងនូវប្រភេទកម្ចីដែលបង្កើនបន្ទុកចំណាយ និងបង្កើនចំណូល ចេះថ្លឹងថ្លែងពីលទ្ធភាពក្នុងការទទួលយកកម្ចី និងប្រការគួរចៀសវាងមួយចំនួនដើម្បីកុំឱ្យធ្លាក់ខ្លួនជាប់បំណុលលើសលុប។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួន ១៣៨នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៧៩នាក់ ស្ថិតក្នុង៨ភូមិរួមមាន៖ ១. ភូមិសិក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី ២. ភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី ៣. ភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ៤. ភូមិឡូន សង្កាត់យក្ខឡោម ស្រុកបានលុង ខេត្តរតនគិរី ៥. ភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៦. ភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៧. ភូមិតាចាត ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៨. ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង -
អតិថិជន ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន១៥២នាក់ ដែលក្នុងនោះមានស្ត្រីចំនួន១១៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុស្តីពី “ការគ្រប់គ្រងកម្ចី”
ថ្ងៃទី២០ និងទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ អតិថិជន ព្រមទាំងប្រជាពលរដ្ឋសរុបចំនួន១៥២នាក់ ដែលក្នុងនោះមានស្ត្រីចំនួន១១៥នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុស្តីពី “ការគ្រប់គ្រងកម្ចី” ដែលបង្រៀនដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅ ក្នុងភូមិចំនួន៨ ដូចបានរៀបរាប់ខាងក្រោម៖ ១. ភូមិ កំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ២. ភូមិ ស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ៣. ភូមិ រកា ដែលស្ថិតនៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ៤. ភូមិ សម្តេច ដែលស្ថិតនៅក្នុងឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ៥. ភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ៦. ភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ៧. ភូមិជួរជ្រៃ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ៨. ភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ សកម្មភាពនៃការយកចិត្តទុកដាក់របស់អ្នកចូលរួម ក្នុងវគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីគុណប្រយោជន៍នៃមេរៀន ដែលបានផ្តល់ជូនគាត់ដើម្បីអាចឱ្យពួកគាត់ចេះថ្លឹងថ្លែងពីលទ្ធភាពរបស់ខ្លួនមុនទទួលយកកម្ចី ព្រមទាំងប្រការគួរចៀសវាងមួយចំនួនដើម្បីកុំឱ្យធ្លាក់ក្នុងបំណុលលើសលុប។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានធ្វើដំណើរដល់ទឹកដីនៃខេត្តរតនគិរី និងកោះកុង ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានធ្វើដំណើរដល់ទឹកដីនៃខេត្តរតនគិរី និងកោះកុង ដើម្បីផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋស្តីពី “ការគ្រប់គ្រងកម្ចី” ក្នុងគោលបំណងឱ្យពួកគាត់យល់ដឹងបន្ថែមពីប្រសិទ្ធភាពនៃការគ្រប់គ្រងកម្ចីឱ្យបានកាន់តែល្អប្រសើរ។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានអ្នកចូលរួមសរុបចំនួន ៦០នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ៣២នាក់ ស្ថិតក្នុង៤ភូមិរួមមាន៖ ១. ភូមិប៉ាជន់ធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ២. ភូមិអូម ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ៣. ភូមិប៉ាក់ខ្លង២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ៤. ភូមិ១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង -
អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកតំបែរ បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយស្ថិតនៅក្នុងសាលាបឋមសិក្សាខ្នាច់ជុំ
ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាស្រុកតំបែរ បានរៀបចំព្រឹត្តិការណ៍សហគមន៍មួយស្ថិតនៅក្នុងសាលាបឋមសិក្សាខ្នាច់ជុំ ដែលមានទីតាំងនៅភូមិខ្នាច់ជុំ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ព្រឹត្តិការណ៍នោះរួមមានសកម្មភាពមួយចំនួនដូចជា ចែកសម្ភារសិក្សាជូនសិស្សានុសិស្ស ដាំដើមឈើ ទិញសៀវភៅដាក់ក្នុងបណ្ណាល័យ ដាក់បង់អង្គុយ និងលាបរបងសាលាផងដែរ។ សកម្មភាពទាំងនេះបានបង្ហាញពីក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ខ្ពស់ពីសាខាស្រុកតំបែរចំពោះសហគមន៍ ជាពិសេសគឺបានចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជារបស់យើងឱ្យបានល្អប្រសើរ។ -
អិលអូអិលស៊ី (ខេមបូឌា) សាខាខេត្តប៉ៃលិន បានរៀបចំព្រឹត្តិការណ៍សហគមន៍របស់ខ្លួន ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស ព្រមទាំងបង់អង្គុយ កៅអីជ័រ អំបោស បង្គី និងសៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យ ជូនដល់សាលាបឋមសិក្សាខកមុស
នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ អិលអូអិលស៊ី (ខេមបូឌា) សាខាខេត្តប៉ៃលិន បានរៀបចំព្រឹត្តិការណ៍សហគមន៍របស់ខ្លួន ដោយបាននាំយកនូវសម្ភារសិក្សាមួយចំនួនចែកជូនដល់សិស្សានុសិស្ស ព្រមទាំងបង់អង្គុយ កៅអីជ័រ អំបោស បង្គី និងសៀវភៅសម្រាប់ដាក់ក្នុងបណ្ណាល័យ ជូនដល់សាលាបឋមសិក្សាខកមុស ដែលមានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ សកម្មភាពខាងលើនេះ បានបញ្ជាក់ពីការចូលរួមចំណែកយ៉ាងសំខាន់ របស់សាខាខេត្តប៉ៃលិនក្នុងការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ក្នុងន័យចូលរួមបណ្តុះ និងអភិវឌ្ឍធនធានជំនាន់ក្រោយ ឱ្យមានចំណេះដឹងគ្រប់គ្រាន់ដែលអាចជួយខ្លួនឯង និងប្រទេសជាតិនាពេលអនាគត។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍
នេះជាសកម្មភាព ថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីចូលរួមលើកស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុ ពីប្រសិទ្ធភាពនៃការគ្រប់គ្រងកម្ចី។ វគ្គបណ្តុះបណ្តាលនេះមានអតិថិជន និងបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៣៦នាក់ ដែលក្នុងនោះមានស្ត្រីចំនួន ១០៦នាក់ ស្ថិតក្នុង៨ភូមិរួមមាន៖ ១. ភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ២. ភូមិប៉ែន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ៣. ភូមិធ្លាម្អម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៤. ភូមិរំចេក ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៥. ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៦. ភូមិទួលព្រំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៧. ភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៨. ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង -
បុគ្គលិក អិលអូអិលស៊ី (LOLC) សាខាស្រុកមេសាង បានផ្តល់ជាបង់អង្គុយ ធុងសម្រាម និងទឹកសុទ្ធ ជូនដល់សាលាស្រុកមេសាង
នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បុគ្គលិក អិលអូអិលស៊ី (LOLC) សាខាស្រុកមេសាង បានផ្តល់ជាបង់អង្គុយ ធុងសម្រាម និងទឹកសុទ្ធ ជូនដល់សាលាស្រុកមេសាង ដែលមានទីតាំងស្ថិតនៅភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។ សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកក្នុងការងារទំនួលខុសត្រូវសង្គម តាមរយៈការគាំទ្រដល់អាជ្ញាធរ ដើម្បីផ្តល់សេវាសាធារណៈដ៏ល្អប្រសើរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម បានបន្តផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋ
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គម បានបន្តផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋចំនួនសរុប ៩២នាក់ ដែលមានស្ត្រីចូលរួម ៧២នាក់ នៅក្នុងភូមិចំនួន៥ដូចខាងក្រោម៖ ១. ភូមិព្រៃឱម៉ាល់ ឃុំរលាប ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ២. ភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៣. ភូមិត្រស់ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៤. ភូមិម៉ាណោក ឃុំតាលាស់ ស្រុកមោងឫស្សីខេត្តបាត់ដំបង ៤. ភូមិសួស្តី ឃុំតាលាស់ ស្រុកមោងឫស្សីខេត្តបាត់ដំបង វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ឱ្យអតិថិជន និងអ្នកចូលរួមផ្សេងទៀតដើម្បីគ្រប់គ្រងកម្ចីរបស់ពួកគាត់ឱ្យមានប្រសទ្ធភាពខ្ពស់ ដោយបានចែករំលែកនូវសារសំខាន់ៗដូចជា ពិចារណាច្បាស់លាស់មុនប្រើកម្ចី គោលបំណងកម្ចី និងការប្រើប្រាស់កម្ចីឱ្យចំគោលដៅដើម្បីជៀសវៀងធ្លាក់ខ្លួនជាប់បំណុលលើសលុប។ -
អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន
អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន។ ការបណ្តុះបណ្តាលនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី ចំពោះសហគមន៍ និងសង្គមជាតិ ដើម្បីរក្សាបាននូវនិរន្តរភាពអាជីវកម្មដ៏យូរអង្វែង។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម ដោយបានបង្រៀនដល់អតិថិជន និងប្រជាពលរដ្ឋសរុបចំនួន ៥៩នាក់ ដែលមានស្រ្តីចំនួន ៥០នាក់ ក្នុងខេត្តកំពត ចំនួន៦ទីតាំងបន្ថែមទៀតដូចរៀបរាប់ខាងក្រោម៖ ១. ភូមិត្រពាំងគុយ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ២. ភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក ខេត្តកំពត ៣. ភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ៤. ភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ៥. ភូមិឈើទាល ឃុំជម្ពូរវ័ន ស្រុកជុំគីរី ខេត្តកំពត ៦. ភូមិដូនឪ ឃុំស្នាយអញ្ចិត ស្រុកជុំគីរី ខេត្តកំពត -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចាប់ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាពបរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចាប់ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងហិរញវត្ថុអំពី “ការគ្រប់គ្រងកម្ចី” ដល់សហគមន៍ នៅតំបន់់ប្រតិបត្តិរបស់ខ្លួននៅដើមខែនៃឆ្នាំថ្មីនេះ បានចំនួន២វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន២៨នាក់ ក្នុងនោះមានស្រ្តីចូលរួម ២២នាក់ ស្ថិតនៅ២ភូមិផ្សេងគ្នាដូចរៀបរាប់ខាងក្រោម៖ ១. ភូមិទួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ ២. ភូមិស្រែជ្រៅ ឃុំល្បើក ស្រុកឈូក ខេត្តកំពត។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ឱ្យអតិថិជន និងអ្នកចូលរួមផ្សេងទៀតដើម្បីគ្រប់គ្រងកម្ចីរបស់ពួកគាត់ឱ្យមានប្រសទ្ធភាពខ្ពស់ ដោយបានចែករំលែកនូវសារសំខាន់ៗដូចជា ពិចារណាច្បាស់លាស់មុនប្រើកម្ចី គោលបំណងកម្ចី និងការប្រើប្រាស់កម្ចីឱ្យចំគោលដៅដើម្បីជៀសវៀងធ្លាក់ខ្លួនជាប់បំណុលលើសលុប។ -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះកិច្ចព្រមព្រៀង ជាមួយ ក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌា ដើម្បីចូលរួមចំណែកប្រមូលកាកសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិកដែលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពរបស់មនុស្ស ដែលសកម្មភាពរួមមាន៖ ១. ដាក់ធុង (Battery Recycle Bin) សម្រាប់ប្រមូលសំណល់ថ្មពិល ឬថ្មទូរសព្ទជាដើម។ បុគ្គលិក និងអតិថិជនចូលរួមប្រមូលសំណល់ថ្មទាំងនោះដាក់ក្នុងធុង ដែលធុងនោះមានទីតាំងនៅការិយាល័យប្រតិបត្តិការ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ ២. ប្រមូលសំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក (ទូរសព្ទ កុំព្យូទ័រ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនព្រីន ម៉ាស៊ីនកូពី ម៉ាស៊ីនថត អាគុយជាដើម) ហើយប្រគល់ជូនទៅក្រុមហ៊ុន អេកូបាត អេនើជី ខេមបូឌាដើម្បីប្រើប្រាស់បន្ត និងបំបែកកាកសំណល់ដោយមិនមានផលប៉ះពាល់ដល់បរិស្ថាន។ កិច្ចសហការនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីចូលរួមចំណែកការពារដល់បរិស្ថាន ដែលអិលអូលអិលស៊ី (LOLC) តែងតែយកចិត្តទុកដាក់ និងបានអនុវត្តជារៀងមក។ “បរិស្ថានល្អចាប់ផ្តើមពីអ្នក អិលអូអិលស៊ី (LOLC) ចូលរួមចំណែកការពារបរិស្ថានជាមួយអ្នក!” -
សាខាខេត្តស្វាយរៀងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចូលរួមឧបត្ថម្ភជាសម្ភារមានដូចជា ធុងសម្រាប់ទុកដាក់សំរាមចំនួន ០៣ធុង បង់អង្គុយចំនួន ០២ឈុត ព្រមទាំងសម្អាតបរិស្ថានដោយបានចូលរួមរើសសំរាមជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យស្វាយរៀង
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សាខាខេត្តស្វាយរៀងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចូលរួមឧបត្ថម្ភជាសម្ភារមានដូចជា ធុងសម្រាប់ទុកដាក់សំរាមចំនួន ០៣ធុង បង់អង្គុយចំនួន ០២ឈុត ព្រមទាំងសម្អាតបរិស្ថានដោយបានចូលរួមរើសសំរាមជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាល័យស្វាយរៀង ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ឆ្លៀតក្នុងឳកាសនោះផងដែរ លោក គង់សុធី នាយកសាខាខេត្តស្វាយរៀង បានធ្វើការសំណេះសំណាលជាមួយសិស្សានុសិស្សដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ ដោយបានបណ្តុះជាគំនិតល្អៗដើម្បីលើកទឹកចិត្តដល់ពួកគាត់ឱ្យយកចិត្តទុកដាក់ខ្ពស់ចំពោះសកម្មភាពការពារបរិស្ថាន និងការចូលរួមចំណែកជួយដល់សង្គម។ -
ផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាល ដល់សហគមន៍អំពីចំណេះដឹងហិរញ្ញវត្ថុ នៃការគ្រប់គ្រងចំណូល និងចំណាយ
សម្រាប់ឆ្នាំ២០២៣កន្លងផុតទៅនេះ ផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាល ដល់សហគមន៍អំពីចំណេះដឹងហិរញ្ញវត្ថុ នៃការគ្រប់គ្រងចំណូល និងចំណាយ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន បានសរុបចំនួ ២៣៧វគ្គ ដែលមានអ្នកចូលរួមសរុបចំនួន ៤,២១៨នាក់ ក្នុងនោះមានស្ត្រីចូលរួមចំនួន ៣,៣៣៥នាក់។ តាមរយៈសកម្មភាពទាំងនេះបង្ហាញពីការគិតគូរ និងចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជនក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។ ទន្ទឹមនឹងនេះផងដែរ អិលអូលអិលស៊ី (ខេមបូឌា) មានគម្រោងនឹងផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍នាពេលឆ្នាំក្រោយបន្តទៀត ដោយនាំយកនូវមេរៀនល្អៗទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ព្រមទាំងចំណេះដឹងអំពីបរិស្ថានផងដែរ។ -
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលចំនួនពីរវគ្គចុងក្រោយសម្រាប់ឆ្នាំ២០២៣ ដល់សហគមន៍អំពីចំណេះដឹងហិរញ្ញវត្ថុ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អិលអូលអិលស៊ី (ខេមបូឌា) បានផ្តល់វគ្គបណ្តុះបណ្តាលចំនួនពីរវគ្គចុងក្រោយសម្រាប់ឆ្នាំ២០២៣នេះ ដល់សហគមន៍អំពីចំណេះដឹងហិរញ្ញវត្ថុ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះបានបង្រៀនអតិថិជន និងប្រជាពលរដ្ឋពីការគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យបានល្អប្រសើរ។ លោកពូ ជ័យ ប៉ូច ដែលជាអ្នកចូលរួមម្នាក់បានឱ្យដឹងថា មេរៀនដែលគាត់ទទួលបានក្នុងវគ្គបណ្តុះបណ្តាលនេះពិតជាមានតម្លៃ ដែលបានបង្រៀនគាត់ឱ្យយល់ពីការចំណាយដែលមានប្រសិទ្ធភាព ថាតើចំណាយណាដែលចាំបាច់ និងចំណាយណាដែលមិនចាំបាច់។ វគ្គបណ្តុះបណ្តាលចុងក្រោយនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានចុះទៅបង្រៀនដល់អតិថិជន និងប្រជាពលរដ្ឋសរុបចំនួន ២៩នាក់ ដែលមានស្រ្តីចំនួន ២២នាក់ ក្នុងទីតាំងដូចរៀបរាប់ខាងក្រោម៖ ១. ភូមិចំការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ២. ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង