-
អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍
អិលអូអិលស៊ី (ខេមបូឌា) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជាបានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់សហគមន៍ ដែលស្ថិតក្នុងតំបន់ប្រតិបត្តិការសាខារបស់ខ្លួន។ ការបណ្តុះបណ្តាលនេះគឺបង្ហាញពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី ចំពោះសហគមន៍ និងសង្គមជាតិ ដើម្បីរក្សាបាននូវនិរន្តរភាពអាជីវកម្មដ៏យូរអង្វែង។ វគ្គបណ្តុះបណ្តាលនេះបានធ្វើឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម ដោយបានបង្រៀនដល់អតិថិជន និងប្រជាពលរដ្ឋសរុបចំនួន ៦២នាក់ ដែលមានស្រ្តីចំនួន ៥១នាក់ ក្នុងខេត្តបាត់ដំបង និងកំពង់ស្ពឺ ចំនួនបីទីតាំងបន្ថែមទៀតដូចរៀបរាប់ខាងក្រោម៖ ១. ភូមិដូនមាយ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ២. ភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៣. ភូមិសូគង ឃុំស្នាមក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ -
អតិថិជន និងប្រជាពលរដ្ឋ សរុបចំនួន៤៩នាក់ រួមទាំងស្រ្តី៤០នាក់ បានចូលរួមក្នុងវគ្គក្នុងបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ អំពីការគ្រប់គ្រងចំណូល និងចំណាយ
អតិថិជន និងប្រជាពលរដ្ឋ សរុបចំនួន៤៩នាក់ រួមទាំងស្រ្តី៤០នាក់ បានចូលរួមក្នុងវគ្គក្នុងបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ អំពីការគ្រប់គ្រងចំណូល និងចំណាយ។ ការយកចិត្តដាក់ និងស្នាមញញឹមរបស់អ្នកចូលរួមបានឆ្លុះបញ្ជាំងពីភាពពេញចិត្តនៃមេរៀន និងការបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ ដែលជាគុណតម្លៃសម្រាប់ ក្រុមការងារផ្នែកគ្រប់គ្រង់និរន្តរភាពបរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ក្នុងគោលបំណងឱ្យពួកគាត់អាចប្រើប្រាស់ចំណេះដឹងទាំងនេះ ក្នុងការចាត់ចែងចំណូល និងចំណាយពួកគាត់ឱ្យបានល្អប្រសើរជាងមុន។ វគ្គបណ្តុះបណ្តាលទាំងនេះបានធ្វើឡើងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិចំនួន៤រួមមានដូចខាងក្រោម៖ ១. ភូមិចេកស្រទន់ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ២. ភូមិអង្គក្រសាំង ឃុំជម្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ៣. ភូមិអូរដា ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ២. ភូមិអូរល្មូន ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង -
ក្រុមការងារផ្នែកគ្រប់គ្រងបរិស្ថាន និងសង្គម កំពុងបន្តផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋ
ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងបរិស្ថាន និងសង្គម កំពុងបន្តផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋចំនួនសរុប៥៣នាក់ ដែលមានស្ត្រីចូលរួម៤៥នាក់ នៅក្នុងភូមិចំនួន៤ដូចខាងក្រោម៖ ១. ភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ២. ភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ៣. ភូមិតាភោគ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៤. ភូមិជ្រៃវា ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កម្មវិធីបណ្តុះបណ្តាលនេះបានផ្តល់ចំណេះដឹងដល់អ្នកចូលរួមអំពីវិធីសាស្រ្តបន្ថែមក្នុងការគ្រប់គ្រងចំណូល និងចំណាយ ដើម្បីអាចឱ្យពួកគាត់គ្រប់គ្រងសាច់ប្រាក់របស់ខ្លួនបានកាន់តែប្រសើរ ដែលនេះជាគោលបំណងរបស់កម្មវិធីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (ខេមបូឌា) ក្នុងការចូលរួមចំណែកលើកស្ទួយចំណេះដឹងហិរញ្ញវត្ថុ។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានផ្តល់វគ្គបណ្តុះបណ្តាលចំណេះដឹងហិរញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋ ពីប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយឱ្យបានត្រឹមត្រូវ។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងនៅភូមិដំរីស្លាប់ ឃុំព្រះវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមសរុបចំនួន១៤នាក់ (ស្ត្រីចំនួន១០នាក់)។ តាមរយៈការយកចិត្តទុកដាក់របស់អ្នកចូលរួមបានបញ្ជាក់ផងដែរថា ពួកគាត់ពេញចិត្តជាខ្លាំងចំពោះមេរៀនដែលបានផ្តល់ជូនគាត់ ដែលវាពិតជាមានតម្លៃសម្រាប់គាត់ អាចយកទៅអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ដោយអាចចាត់ចែងចំណូល និងចំណាយពួកគាត់បានយ៉ាងល្អប្រសើរជាងមុន។ -
អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋសរុប ២៩នាក់ រួមទាំងស្រ្តី ២២នាក់ បានចូលរួមទទួលយកចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងចំណូល និងចំណាយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព
អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋសរុប ២៩នាក់ រួមទាំងស្រ្តី ២២នាក់ បានចូលរួមទទួលយកចំណេះដឹងហិរញ្ញវត្ថុអំពីការគ្រប់គ្រងចំណូល និងចំណាយដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាព ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ ការបណ្តុះបណ្តាលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ដែលក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានធ្វើដំណើរទៅបង្រៀនផ្ទាល់ដល់តំបន់ដែលពួកគាត់កំពុងរស់នៅស្ថិតនៅភូមិតាតោកកណ្តាល ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប។ -
អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងហិរញ្ញវត្ថុ
សកម្មភាពអតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋកំពុងផ្តោតការយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាលអប់រំចំណេះដឹងហិរញ្ញវត្ថុនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដែលបង្រៀនដោយក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គមនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា)។ វគ្គបណ្តុះបណ្ដាលនេះបានផ្តល់នូវចំណេះដឹងសំខាន់ៗអំពីវិធីសាស្រ្តក្នុងការគ្រប់គ្រងចំណូល និងចំណាយប្រកបដោយភាពឆ្លាតវៃដល់អតិថិជន និងប្រជាពលរដ្ឋសរុបចំនួន ១១១នាក់ ដែលក្នុងនោះមានស្រ្តីចំនួន ៩៣នាក់នៅទីតាំងចំនួនបួនផ្សេងៗគ្នាដូចរៀបរាប់ខាងក្រោមនេះ៖ ១. ភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ២. ភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ ៣. ភូមិផ្ការំចេក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ៤. ភូមិបឹងង៉ត ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍
នេះជាសកម្មភាព ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម នៃគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានចុះទៅបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីចូលរួមលើកស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុ ពីប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងចំណាយ។ វគ្គបណ្តុះបណ្តាលនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន ១៥៤នាក់ដែលក្នុងនោះមានស្ត្រីចំនួន១២៨នាក់ ស្ថិតក្នុង៤ភូមិរួមមាន៖ ១. ភូមិកណ្ដាល ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ២. ភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ខេត្តសៀមរាប ៣. ភូមិជា ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ៤. ភូមិគោកតឺង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប -
ការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋនៅក្នុងសហគមន៍សរុបចំនួន១១៦នាក់ ដែល១០៦នាក់ជាស្រ្តី ក្នុងភូមិចំនួន៤
ទាំងនេះជាសកម្មភាពថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៃការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ ដល់អតិថិជន អិលអូអិលស៊ី (LOLC) និងប្រជាពលរដ្ឋនៅក្នុងសហគមន៍សរុបចំនួន១១៦នាក់ ដែល១០៦នាក់ជាស្រ្តី ក្នុងភូមិចំនួន៤រួមមាន៖ ១. ភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ២. ភូមិដូនឪ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ៣. ភូមិចាន់សត្បូង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ៤. ភូមិសន្លោង ឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចូលរួមលើកស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យកាន់ប្រសើរ។ -
អិលអូអិលស៊ី បានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន
នៅថ្ងៃទី២៣ និង២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី បានបន្តសកម្មភាពរបស់ខ្លួនក្នុងការផ្តល់ចំណេះដឹងហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួនក្នុងន័យលើស្ទួយការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជន និងប្រជាពលរដ្ឋឱ្យចេះគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យមានប្រសិទ្ធភាពខ្ពស់។ តាមរយៈសកម្មភាពនេះបានសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ អិលអូអិលស៊ី ចំពោះសង្គមដើម្បីរក្សាបាននូវនិរន្តរភាព។ -
អិលអូអិលស៊ី (LOLC) បានកំពុងតែបន្តធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជន និងបងប្អូនប្រជាពលរដ្ឋ
នៅថ្ងៃទី២១ និង២២ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី (LOLC) បានកំពុងតែបន្តធ្វើការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុទៅកាន់អតិថិជន និងបងប្អូនប្រជាពលរដ្ឋចំនួន៦៥នាក់ ចំនួន៤ភូមិបន្ថែមទៀត ដែលរស់នៅតំបន់ដាច់ស្រយាលក្នុងខេត្តកំពត និងខេត្តសៀមរាប ស្ថិតនៅជុំវិញទីតាំងប្រតិបត្តិការរបស់ អិលអូអិលស៊ី។ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាល មានសេចក្តីសោមនស្សរីករាយ ដែលទទួលបានចំណេះបន្ថែមទាក់ទងនឹងការគ្រប់គ្រង់ហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព និងចេះប្រើប្រាស់សាច់ប្រាក់របស់ពួកគាត់ឱ្យចំគោលដៅ និងទៅតាមតម្រូវការចាំបាច់ ព្រមទាំងរបៀបនៃការស្វែងរកចំណូលបន្ថែមផងដែរ។ -
អិលអូអិលស៊ី សាខាខេត្តសៀមរាប បានឧបត្ថម្ភទឹកពិសារបរិសុទ្ធចំនួន ១១៣កេស ទៅកាន់សាលាខេត្តសៀមរាប
នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ អិលអូអិលស៊ី សាខាខេត្តសៀមរាប បានឧបត្ថម្ភទឹកពិសារបរិសុទ្ធចំនួន ១១៣កេស ទៅកាន់សាលាខេត្តសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ។ សកម្មភាពខាងលើនេះផងដែរ បានសបញ្ជាក់ឱ្យឃើញថា អិលអូអិលស៊ី តែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពទំនួលខុសត្រូវសង្គម ដោយបានផ្ដល់ជាអំណោយផ្សេងៗដល់សហគមន៍ និងនៅតាមតំបន់ប្រតិបត្តិការរបស់ខ្លួន។ -
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិអូអិលស៊ី (ខេមបូឌា) ភីអីស៊ី សាខា ខេត្តឧត្តរមានជ័យ បានចូលរួមកែលម្អអគារសិក្សា
នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិអូអិលស៊ី (ខេមបូឌា) ភីអីស៊ី សាខា ខេត្តឧត្តរមានជ័យ បានចូលរួមកែលម្អអគារសិក្សា នៃសាលាបឋមសិក្សាសំរោង ដែលស្ថិតនៅ ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឱ្យមានសោភ័ណភាពថ្មី ដោយបានលាបថ្នាំពណ៌ និងរៀបឥដ្ឋការ៉ូ ព្រមទាំងបាននាំយកសម្ភារសិក្សាមួយចំនួនដូចជា សៀវភៅ ខ្មៅដៃ និងប៊ិក ចែកជូនសិក្សានុសិស្ស ចំនួន១០០នាក់ផងដែរ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ជាំងពីការចូលរួមចំណែកសង្គមដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ដោយលើកទឹកចិត្តពួកគេឱ្យខិតខំរៀនសូត្រ ដើម្បីកា្លយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អទៅថ្ងៃអនាគត។ -
ការបណ្តុះបណ្តាលនោះស្តីពីចំណេះដឹងហិរញ្ញវត្ដុក្រោមប្រធានបទ “ចំណូល និងចំណាយ”
ទាំងនេះជាសកម្មភាពមួយចំនួនរបស់ អតិថិជននិងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលដោយក្រុមការងាររបស់ អិលអូអិលស៊ី (LOLC) ដែលបានចុះទៅបង្រៀនផ្ទាល់ដល់សហគមន៍របស់ពួកគាត់។ ការបណ្តុះបណ្តាលនោះស្តីពីចំណេះដឹងហិរញ្ញវត្ដុក្រោមប្រធានបទ “ចំណូល និងចំណាយ” កាលពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុង១៥ភូមិនៃខេត្តកំពត និងសៀមរាប ដោយមានអ្នកចូលរួមសរុបចំនួន ២២៩នាក់។ បន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាលនេះ អ្នកចូលរួមបានយល់ដឹងបន្ថែមពីការគ្រប់គ្រងចំណូល និងចំណាយរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយចាយវាយឱ្យចំគោលដៅ និងទៅតាមតម្រូវការចាំបាច់ជាដើម។ -
ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានចុះទៅបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគមន៍ចំនួន១០ភូមិនៅក្នុងខេត្តកំពត
កាលពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារផ្នែកគ្រប់គ្រងនិរន្តរភាព បរិស្ថាន និងសង្គម បានចុះទៅបណ្ដុះបណ្ដាលចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅកាន់សហគមន៍ចំនួន១០ភូមិនៅក្នុងខេត្តកំពត និងខេត្តកែប ដែលមានបងប្អូនប្រជាពលរដ្ឋចូលរួមចំនួន ១៤៥នាក់ ដែលក្នុងនោះមានទាំងអតិថិជនរបស់ អិលអូអិលស៊ី និងប្រជាពលរដ្ឋស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ អិលអូអិលស៊ី ផងដែរ។ តាមរយៈការបណ្ដុះបណ្ដាលនេះផងដែរ អិលអូអិលស៊ី បានពាំនាំនូវសារសំខាន់ៗដើម្បីចែករំលែកទៅកាន់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលទាក់ទងនឹងការកត់ត្រាចំណូលចំណាយរបស់ពួកគាត់ប្រចាំថ្ងៃ របៀបក្នុងការបង្កើនប្រាក់ចំណូល និងការកាត់បន្ថយការចំណាយដែលមិនចាំបាច់។ -
កាកបាទក្រហមកម្ពុជា
អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់អំណោយជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជាសម្រាប់សកម្មភាព មនុស្សធម៌ក្នុងសង្គមក្នុងខួបលើកទី១៥៩ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមប្រធានបទ « រួមគ្នាជាមួយ កាកបាទក្រហមកម្ពុជាដើម្បីដោះស្រាយបញ្ហាប្រឈម និងបន្តពង្រឹងភាពធន់របស់សហគមន៍ »។