សកម្មភាពសង្គម (CSR)

  • អំណោយដល់អង្គការកុមារឃ្លាំងលើ នៅខេត្តព្រះសីហនុ

    នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) បានរួមចំណែកផ្តល់សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ សំម្ភារការិយាល័យ ដល់អង្គការកុមារឃ្លាំងលើ ដែលមាន ទីតាំងស្ថិតនៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ បានជួយកុមារយ៉ាងច្រើន ជាមួយនឹងវគ្គបណ្តុះបណ្តាលដូចជាភាសាខ្មែរ ភាសាអង់គ្លេស របាំ ការអប់រំសុខភាព និងអាហារូបត្ថម្ភ។
  • ខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន

    អិលអូអិលស៊ី (ខេមបូឌា) បានផ្តល់ជូនខិតប័ណ្ណស្ដីពីបញ្ហាគ្រឿងញៀនចំនួន ៨០.០០០ខិត្តប័ណ្ណ និង សម្ភារផ្សព្វផ្សាយផ្សេងៗទៀតដល់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដើម្បីផ្សព្វផ្សាយព័ត៌មានស្ដីពីបញ្ហា គ្រឿងញៀនដល់សាធារណជនតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន នឹងដល់ក្រសួងសមាជិកនៃអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន។
  • ព្រឹត្តិការណ៍សហគមន៍

    ព្រឹត្តិការណ៍សហគមន៍ទាំងនេះឆ្លុះបញ្ចាំងពីការរួមចំណែករបស់ អិលអូអិលស៊ី (ខេមបូឌា) ដល់សង្គមដែល ប្រតិបត្តិដោយសាខានីមួយៗ។ សកម្មភាពទាំងនោះរួមមានការថែទាំផ្លូវថ្នល់ ការផ្ដល់កៅអីថ្ម ឬបង់អង្គុយលេងនៅតាមទីសាធារណៈ សកម្មភាពមួយចំនួននៅតាមសាលារៀន ការដាំដើមឈើ ការបរិច្ចាគសៀវភៅដល់បណ្ណាល័យ ការជីកអណ្តូងទឹក ការសម្អាតទីសាធារណៈ និងសកម្មភាពផ្សេងៗទៀត។
  • ពិព័រណ៍សៀវភៅកម្ពុជាលើកទី០៩ ឆ្នាំ២០២២

    ពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង» ដើម្បីលើកកម្ពស់ការអាន ការសរសេរ និងការបោះពុម្ពនៅកម្ពុជា។
  • សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)

    អិលអូអិលស៊ី (ខេមបូឌា) បានគាំទ្រសម្ព័ន្ធសមាគមសហគ្រាសធុន តូច និងមធ្យមកម្ពុជា (FASMEC) ក្នុងការកសាង់សកម្មភាពអាជីវកម្មដ៏ជោគជ័យមួយដល់អ្នកទទួលផលនៃគម្រោងទាក់ទងនឹងការយល់ ដឹងអំពីការអប់រំផ្នែកហិរញ្ញវត្ថុលើប្រធានបទ «តើធ្វើដូចម្តេចដើម្បីទទួលបានសេវាហិរញ្ញវត្ថុត្រឹមត្រូវ?»។
  • កម្មវិធីផ្ដល់អាហារូបត្ថម្ភទឹកដោះគោស្រស់ដល់កុមារ

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី បានចូលរួមឧបត្ថម្ភជា ថវិកាមួយចំនួនជូនដល់រាជបណ្ឌិតសភាកម្ពុជាក្នុង "កម្មវិធីផ្តល់ អាហារូបត្ថម្ភជាទឹកដោះគោស្រស់ដល់កុមារ ។ កម្មវិធីនេះ បាន ធ្វើការចែកជូនដល់មណ្ឌលកុមារកំព្រាជាច្រើនកន្លែងដូចជា អង្គការ មូលនិធិកុមារកម្ពុជា សមាគមន៍អភិវឌ្ឍន៍គ្រួសារពលី និងកុមារកំព អង្គការឧបត្ថម្ភកុមារកំព្រា អង្គការខេខេអ់ុីវីកម្ពុជា មណ្ឌលកុមារកំព្រា ខេត្តកំពង់ស្ពឺ បុរីទារក និងកុមារជាតិ។ល។ ការចូលរួមក្នុងកម្មវិធី នេះពិតជាមានសារៈសំខាន់សម្រាប់សង្គម ព្រោះទឹកដោះគោស្រស់នេះបានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការលូតលាស់របស់កុមារាកុមារី របស់យើង។
  • កាកបាទក្រហមកម្ពុជា

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏បានចូលរួមឧបត្ថម្ភ ថវិកាដល់កាកបាទក្រហមម្ពុជាជារៀងរាល់ឆ្នាំផងដែរ ដើម្បីជាការ រួមចំណែកសង្គមក្នុងការងារសប្បុរសធម៌ដ៏សកម្មដែលកាក បាទ ក្រហមកម្ពុជា តែងតែអនុវត្តចុះជាក់ស្តែងដល់មូលដ្ឋានផ្ទាល់ៗ កន្លងមក។ ក្នុងឆ្នាំ២០២១ នេះ អិលអូអិលស៊ី បានឧបត្ថម្ភជា ទឹកប្រាក់មួយចំនួនដើម្បីជួយដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។
  • ការចែកអំណោយដល់អតិថិជន និងជនរងគ្រោះដោយទឹកជំនន់

    អិលអូអិលស៊ី មានទស្សនវិស័យក្នុងការជួយឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពថ្លៃថ្នូរ មានសុវត្ថិភាព សង្គមស្ថេរភាពសេដ្ឋកិច្ច និងយុត្តិធម៌។ ក្នុងឆ្នាំ នេះសាខារបស់ អិលអូអិលស៊ី បានបរិច្ចាគជាអង្ករ និងមី ជូនដល់ខេត្តចំនួនបី គឺខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ ដើម្បីចែកជូន ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
  • បោះពុម្ពខិត្តប័ណ្ណផ្សព្វផ្សាយប្រឆាំងគ្រឿងញៀន

    គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ក៏តែងតែឧបត្ថម្ភជាការបោះពុម្ព ខិត្តប័ណ្ណ ផ្សព្វផ្សាយប្រឆាំង គ្រឿងញៀនចំនួន ១០០.០០០ សន្លឹក រៀងរាល់ ឆ្នាំហើយ អិលអូអិលស៊ី នៅតែបន្ត សហការឧបត្ថម្ភ និងប្រគល់ជូន លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្មអប់រំ និងស្ដារនិតិសម្បទា នៃ អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ អិលអូអិលស៊ី សង្ឃឹមថា ខិត្តប័ណ្ណដែលបានបោះពុម្ពផ្សាយនេះ នឹងចូលរួមចំណែកក្នុង ការទប់ស្កាត់ការជួញដូរ ការចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសង្គម។
  • ការចូលរួមក្នុងវិបត្តិជំងឺកូវីដ-១៩

    ដើម្បីជាការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដែលជាវិបត្តិដ៏ធ្ងន់ធ្ងរមួយក្នុងឆ្នាំ ២០២០ នេះ អិលអូអិលស៊ី បាន ឧបត្ថម្ភថវិកាចំនួន ៤០ លានរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធនឹងកូវីដ-១៩។ អិលអូអិលស៊ី បានរៀបចំជាគ្រឿងឧបភោគបរិភោគដូចជាអង្ករ ត្រីខកំប៉ុង មី និងសាប៊ូ ជូនដល់ក្រុមគ្រួសារអតិថិជនដែលរងផលប៉ះពាល់ធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ច ចំនួន ៧៩០ គ្រួសារផងដែរ។ ជាងនេះទៅទៀត អិលអូអិលស៊ី បានបរិច្ចាគថវិកាចំនួន ១០០.០០០ ដុល្លារ បន្ថែមទៀតជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ។