អ្នកមីង ភោគ ធីតា ចាប់យកឱកាសដោយជ្រើសរើស អិលអូអិលស៊ី (LOLC) ដើម្បីជួយគាំទ្រផ្នែកហិរញ្ញវត្ថុធ្វើឱ្យអាជីវកម្មរីកចម្រើន។ ដោយមើលឃើញពីឱកាសក្នុងការបង្កើនប្រាក់ចំណូល ទន្ទឹមនឹងមានតម្រូវការដើមទុនបន្ថែមសម្រាប់ពង្រីកមុខរបរផងដែរនោះ អ្នកមីង ភោគ ធីតា ដែលជាអាជីវករលក់ស្បែកជើងនៅផ្សារលើ ស្ថិតនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បានសើ្នកម្ចីពី អិលអូអិលស៊ី (LOLC) ចំនួនពីរវគ្គសម្រាប់ពង្រីកអាជីវកម្ម ដោយកម្ចីទីមួយរបស់គាត់បានប្រើប្រាស់ដើម្បីទិញតូបបន្ថែម និងកម្ចីទីពីរគឺដើម្បីទិញស្បែកជើងបន្ថែមសម្រាប់លក់។ ប្រាក់កម្ចីរបស់ អិលអូអិលស៊ី (LOLC) ពិតជាបានជួយឱ្យអាជីវកម្មរបស់ អ្នកមីង ភោគ ធីតា មានភាពរីកចម្រើនជាខ្លាំង។ ព្រោះតាមរយៈនេះ បានធ្វើឱ្យអ្នកមីងមានដើមទុនគ្រប់គ្រាន់ក្នុងការទិញទំនិញបន្ថែមសម្រាប់លក់ជូនភ្ញៀវ និងធ្វើឱ្យការលក់របស់គាត់មានការកើនឡើង អាចរកចំណូលបានច្រើនជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឱ្យគាត់មានលទ្ធភាពកែលម្អគេហដ្ឋាន និងពង្រីកដីធ្លីឱ្យបានធំជាងមុន។
ស្របពេលជាមួយគ្នានោះ អ្នកមីងក៏បានថ្លែងអំណរគុណដល់ អិលអូអិលស៊ី (LOLC) ដែលបានផ្តល់កម្ចីជាដើមទុនដល់គាត់ដើម្បីពង្រីកអាជីវកម្មឱ្យរីកចម្រើន ធ្វើឱ្យគាត់អាចរកចំណូលបានខ្ពស់ ព្រមទាំងបានចែករំលែកចំណេះដឹងហិរញ្ញវត្ថុដល់រូបគាត់អំពីការគ្រប់គ្រងសាច់ប្រាក់ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។